តម្លៃ​ច្បាស់​ការណ៍​ Galaxy S20 លក់នៅអាមេរិក ថោកជាងគេគឺ ៩៩៩ ដុល្លារ

  • 2020-02-06 01:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​គេ​បាន​ដឹង​តម្លៃ​របស់​ត្រកូល Galaxy S20 លក់​នៅ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយ​ពេល​នេះ​លេច​ចេញ​តម្លៃ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​វិញ​ម្ដង ដោយ​តម្លៃ​នេះ​មាន​ការ​បញ្ជាក់​ដោយ​​ប្រភព​ចេញ​ពី​ Samsung។

ផ្អែក​តាម​ប្រភព​ផ្ទៃ​ក្នុង​ Galaxy S20 នឹង​មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ​ សម្រាប់​ប្រភេទ​ធម្មតា​ ដោយ​ប្រភេទ Galaxy S20+ មាន​តម្លៃ​ចាប់​ពី ១ ១៩៩ ដុល្លារ ហើយ​ Galaxy S20 Ultra ប្រភេទ​កប់​ជាង​គេ​មាន​តម្លៃ​ចាប់​ពី ១ ៣៩៩ ដុល្លារ។ បញ្ជាក់​ថា​ទាំង​នេះ​ជា​តម្លៃ​សម្រាប់​ប្រភេទ 4G មិន​មែន​ប្រភេទ 5G នោះ​ឡើយ។

កាល​ពី​កន្លង​ទៅ គេ​បាន​ដឹង​តម្លៃ Galaxy S20 នៅ​ចក្រភព​អង់គ្លេស ដែល​ S20 ធម្មតា​មាន​តម្លៃ​ចាប់​ពី ៨០០ ផោន (ប្រមាណ ១ ០៣៨ ដុល្លារ) ហើយ S20 5G មាន​តម្លៃ ៨៧៥ ផោន (ប្រមាណ​ ១ ១៣៦ ដុល្លារ) ចំណែក​ Galaxy S20+ និង S20+ 5G រំពឹង​ថា​មាន​តម្លៃ ១ ០០០ ផោន (ប្រមាណ​ ១ ២៩៨ ដុល្លារ) និង ១ ០៧៥ ផោន (ប្រមាណ ១ ៣៩៥ ដុល្លារ)។ សម្រាប់ Galaxy S20 Ultra ឯណោះ​វិញ​រំពឹង​ថា​មាន​តម្លៃ ១ ១៤៥ ផោន (ប្រមាណ ១ ៤៨៦ ដុល្លារ) ដែល​វា​មាន 5G មក​ជា​មួយ​ស្រាប់​តែ​ម្ដង៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម