អតីតតារាចម្រៀងសាន់ដេ អេនជី ធ្វើឲ្យស្វាមីរំភើបដើមឆ្នាំ ២០២០
- 2020-02-06 03:42:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតតារាចម្រៀងសាន់ដេ អេនជី ធ្វើឲ្យស្វាមីរំភើបដើមឆ្នាំ ២០២០
ចន្លោះមិនឃើញ
អតីតតារាចម្រៀងសាន់ដេ អេនជី ដែលបានចាកឆ្ងាយពីសិល្បៈជាង១ឆ្នាំហើយនោះ ថ្មីៗនេះបានធ្វើឲ្យស្វាមីរំភើបខ្លាំងក្រោយនាងបានពពោះកូនដំបូងជូនស្វាមីរបស់នាង។
អេនជី បានបញ្ចេញពីរឿងមង្គលរបស់នាង នៅលើបណ្ដាញសង្គម។ នាងថា មួយរយៈចុងក្រោយនេះ នាងចេះតែមានអាការមិនស្រួលខ្លួន ឈឺនេះ ឈឺនោះមិនស្វាង ដល់ពេលទៅឲ្យពេទ្យពិនិត្យទើបដឹងលទ្ធផល។ "ចេះតែឈឺនេះ ឈឺនោះ មិនដឹងមុខពេលនេះរកឃើញហើយ តាមពិតកូនMommy ធ្វើទុកសោះសូមអោយឆ្នាំថ្មីជីវិតគ្រួសារខ្ញុំជួបតែសេចក្តីសុខ រកស៊ីមានបាន ជួបតែមនុស្សល្អ!”។ អេនជី ថ្លែង។
អតីតតារាចម្រៀងស្រីស្អាត លើកឡើងថា នេះជាកាដូពិសេសរបស់នាងសម្រាប់ស្វាមីនាដើមឆ្នាំនេះ ហើយជាលទ្ធផលគឺថា ស្វាមីនាងសប្បាយចិត្តណាស់។ "ប្រាប់គាត់ហើយបង ហើយគាត់សប្បាយចិត្តខ្លាំងណាស់!”។
អេនជី បានលះបង់ជីវិតខ្លួនមួយ ក្រោយសម្រេចចូលរោងការជាមួយលោក គង់ សុខអេង កាលពីថ្ងៃទី ២៨ មេសា ២០១៨ យ៉ាងអធិកអធម។ ក្រោយពីរៀបការរួច នាងបានបន្សាត់ខ្លួនចេញឆ្ងាយពីសិល្បៈ ហើយយកខ្លួនទៅនឹងការងាររកស៊ីមួយចំនួន ដូច្នេះហើយទើបធ្វើឲ្យផែនការបង្កើតកូនឲ្យស្វាមីត្រូវពន្យារពេល ក៏ព្រោះតែនាងចង់ឲ្យមុខរបរទាំងឡាយ មានភាពរឹងមាំជាមុនសិន។
ក្រោយពីអាជីវកម្មបានមាំទាំហើយ អេនជី ប្រាប់ថា នាង និងស្វាមីក៏បានព្រមព្រាងគ្នាថាយកបុត្រឆ្នាំនេះ ព្រោះថាឆ្នាំល្អ ពោលគឺជាឆ្នាំជូត ធាតុមាស ឥឡូវនាងបានដូចបំណងហើយ ដែលបានធ្វើឲ្យនាង និងគ្រួសារសប្បាយចិត្តខ្លាំង។ "មួយរយៈពេលមុន ខ្ញុំចង់អោយមុខរបររបស់ខ្ញុំមានភាពរឹងមាំ ណាមិនទាន់ចង់បានកូនផងឆ្នាំមុន តែឆ្នាំនេះសម្រេចចិត្តថាយកកូនព្រោះស្រលាញ់កូនឆ្នាំជូតមាស"។
ក្រៅពីហេតុផលពីខែឆ្នាំ អតីតតារាចម្រៀងសាន់ដេរូបនេះ ប្រាប់ថា ឥឡូវជាពេលសមស្របបំផុត ដោយសារតែពួកនាងមិនអ្វីគ្រប់គ្រាន់ហើយ ទើបយល់ថា វាដល់ពេលដែលនាង និងស្វាមីគួរបើកទ្វារទទួលយកសមាជិកថ្មីនៅឆ្នាំនេះ។ តាម សាមីខ្លួនប្រាប់ថា កូនដំបូងរបស់នាងនេះ គឺមានអាយុ១ខែហើយ ហើយជាកូនប្រុស ហើយក្នុងនោះនាងថា ប្រសិនបើបានកូនភ្លោះថែមទៀត រឹតតែប្រសើរ។
វិលទៅរឿងថាតើ នាងគ្រោងបង្កើតកូនប៉ុន្មាននាក់ជូនស្វាមី ម្ចាស់បទ "កុំទាន់បែកចិត្តពីអូន" ប្រាប់ថា នាងមិនទាន់ច្បាស់លើគម្រោងនេះឡើយ ប៉ុន្តែនៅពេលនេះ នាង និងគ្រួសារជាមួយនឹងរីករាយនឹងដំណឹងមានគភ៌ជាលើកទី១នេះ៕