មាស សាលី ស្នើ​យុវជន​​ចង​គ្នា​ជា​ក្រុម​ ជួយ​ដើរ​មើល​ថែ​សម្បត្តិ​ធម្មជាតិផង ឯ​លោក ចំរុង ស្រណោះ​ទឹក​ភ្នែក​​លោក Ben

  • 2020-02-06 05:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​​​ខ្មែរ​​២​​រូប គឺ​​​លោក មាស សាលី និង​​​លោក ប៉ែន ចំ​រុង បានបង្ហាញ​​​ការ​​​អាណិត​​​អាសូ ចំពោះ​​​លោក Ben ដែល​​​ជា​​​ជន​​​បរទេស​​​មាន​​​ចិត្ដ​​​ស្រឡាញ់​​​ធម្មជាតិ និង​​​ស្វិត​ស្មាញ​​​ក្នុង​​​កិច្ច​​​ការពារ​​​ព្រៃឈើ​​​របស់​​​កម្ពុជា​។​

​ ​តារា​ច​ម្រៀង លោក មាស សាលី បាន​​​បង្ហាញ​​​អា​រម្ម​រណ៍​​​របស់​​​ខ្លួន​​​តាម​​​រយៈ​​​គណនី​យ​​​ហ្វេ​ស​ប៊ុក​​​ផ្ទាល់​​​ខ្លួន​​​ថា លោក​ចង់​ឲ្យ​យុវជន​ចោល​កែវ និង​ដប​ស្រា​ងាក​មក​គិត​រឿង​សម្បត្តិ​ធម្មជាតិ​របស់​យើង​ជា​ជំនួស។ "​យុវ​ជន​​​ខ្មែរ​​​អើយ​​​បោះបង់​​​ស្រា​​​ខ្លះ​​​ទៅ​​ ហើយ​​​យក​​​ពេល​​​ដែល​​​សល់​​​ពី​​​ស្រា​​​ចង​​​គ្នា​​​ជា​​​ក្រុម​​​ចុះ​​​ដើរ​​​មើល​​​ថែ​​​សម្បត្ដិ​​​ធម្មជាតិ​​​ខ្មែរ​​​ខ្លះ​​​ផង ក្រែង​​​សល់​​​ឲ្យ​​​កូន​​​ចៅ​​​យើង​​​ជំនាន់​​​ក្រោយ​​​បាន​​​ស្គាល់​​​ខ្លះ​។ អាណិត​​​គាត់​​(​លោក បេន​)​ណាស់ ស៊ូ​​​អស់​​​ល​ទ្ធភាព​​​ហើយ​។​

​សារ​​​ដាស់តឿន​​​កូន​​​ខ្មែរ និង​​​បង្ហាញ​​​ពី​​​ការ​​​អាណិត​​​អាសូ​​​ចំពោះ​​​សកម្ម​ជន​​​ការពារ​​​ព្រៃឈើ​​​ដែល​​​ជា​​​ជន​​​បរ​ទេ​​​នេះ  ​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​ឃើញ​​​សកម្មភាព​​​ទ​ន្ទ្រា​ន​​​ព្រៃ​​​ឈើ​​​យក​​​ដី​ធ្វើ​​​កម្ម​សិទ្ធ ដោយ​​​ដុត និង​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ​​​នៅ​​​តែ​​​បន្ដ​​​កើត​​​មាន ហើយ​​​លោក​ Ben ​​អស់​​​ល​ទ្ធភាព​​​ក្នុង​​​ការ​​​ទ​ប់​ស្កាត់​។​

​រីឯ​​​​លោក ប៉ែន ចំ​រុង ក៏​​​បាន​​​បង្ហាញ​​​ពី​​​អា​រម្ម​រណ៍​​​របស់​​​ខ្លួន​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេ​ស​ប៊ុក​​​ដែរ​​​ថា លោក​រំជួល​ចិត្ត​ក្រោយ​ឃើញ​ពលិកម្ម និង​ទឹក​ភ្នែក​របស់​បុរស​ជនជាតិ​អាមេរិកាំង។ លោក​លើក​ឡើង​ថា៖ "ទឹក​​​ភ្នែក​​​របស់​​​លោក Ben បាន​​​ធ្វើ​​​ឲ្យ​​​បេះដូង​​​របស់​​​ខ្ញុំ​​​ខ្លោច​​​ផ្សារ​​​ណាស់​​​ដែល​​​អ្នក​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ​​​ជាន់​​​ឈ្លី​​​ទឹក​ចិត្ដ​​​របស់​​​គាត់​​​យ៉ាង​​​ធ្ងន់ធ្ងរ​​​បែប​​​នេះ​។ សូម​​​អាជ្ញាធ​រ​​​ពាក់​ព័ន្ធ​​​ជួយ​​​គាត់​​​ផង​។​

​សូម​​​បញ្ជាក់​​​ថា​  លោក Ben Davis គឺ​​​ជា​​​ជន​ជាតិ​​​អាមេរិកកាំង ហើយ​​​មាន​​​ភរិយា និង​​​កូន​​២​​នាក់​។ លោក បាន​​​សម្រេច​​​ចិត្ដ​​​មក​រស់នៅ​​​ស្រុក​​​ខ្មែរ​​​ដើម្បី​​​អភិរក្ស​​​ព្រៃឈើ​​​អស់​​​រយៈ​​​ពេល​​២០​​ឆ្នាំ​​​ហើយ ដោយ​​​លោក​​​ប្រើ​​​ប្រា​ស់​​​ថវិកា​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​ក្នុង​បេសកកម្ម​ដ៏​លំបាក និង​ផ្សង​គ្រោះ​ថ្នាក់​មួយ​នេះ៕​ ​

អត្ថបទ៖ ជិន សុភ័ក្រ្ត