Instagram មានមុខងារថ្មី អាចឲ្យដឹងថាឧស្សាហ៍លេងជាមួយនរណាជាងគេ

  • 2020-02-07 02:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram បាន​ធ្វើ​ការ​អាប់ដេត​បន្ថែម​នូវ​មុខងារ​ថ្មី ដែល​ក្នុង​នោះ​មាន​នូវ​មុខងារ​ឈ្មោះ "Most shown in feed” ​ប្រាប់​អំពី​អ្នក​ដែល​បង្ហាញ​លើ Feed របស់​អ្នក​ច្រើន​ជាង​គេ​ និង "Least interacted with” អ្នក​ដែល​អ្នក​មិន​សូវ​មាន​ទំនាក់ទំនង​ជា​មួយ។

មុខងារ​នេះ​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​ចង់​កាត់​បន្ថយ​ចំនួន Follower និង​ចង់​ឲ្យ​ Feed លើ​ Instagram មាន​តែ​មនុស្ស​ដែល​អ្នក​ចង់​ឃើញ ឧស្សាហ៍​លេង​ជា​មួយ​គ្នា។

បន្ថែម​ពី​នេះ Instagram ក៏​មាន​បន្ថែម​មុខងារ​ ដែល​បង្ហាញ​អំពី​​​អ្នក​ដែល​អ្នក​ទើប​​ Follower ថ្មីៗ និង​អ្នក​ដែល​អ្នក​បាន​ Follow ពី​ដំបូងៗ​ផង​ដែរ៕​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង