ទម្លាយចេញហើយ! Park Bom ថា​ចង់ច្រៀងជាមួយ BTS នៅ​ថ្ងៃណាមួយ

  • 2020-02-07 03:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ​កន្លងទៅ Park Bom បានចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​ "Jung Eunji's Gayo Plaza” របស់​វិទ្យុ KBS Cool FM។ ពេលនោះ​ដែរJeA មេក្រុម Brown Eyed Girls គឺ​ជា​ DJ ពិសេស​ប្រចាំ​ថ្ងៃ ហើយ​អ្នក​ទាំង ២​បាន​ជជែក​គ្នា​ពីរឿង​ជា​ច្រើន​ ពិសេស​បាន​រម្លឹក​រឿង​ល្អៗ​កាល​ពី​មុនៗ ជាមួយ​ក្រុម​រៀងខ្លួន។

អំឡុង​ពេល​ជជែក​គ្នា​នោះ​ដែរ ពួកគេ​បាន​អាន​សំណួរ​ជា​ច្រើន​ពីអ្នក​ស្ដាប់ ហើយ​មួយ​ក្នុង​ចំណោម​សំណួរ​ទាំង​នោះ​បាន​សួរ Park Bom ថា​ តើ​ក្រុម​ចម្រៀង​ប្រុស​មួយ​ណា​ដែល​នាង​ចាប់​អារម្មណ៍​ជាងគេ​នា​ពេល​បច្ចុប្បន្ន​នេះ។ Park Bom ក៏​បាន​គិត​មួយ​ភ្លែត​ទើប​ឆ្លើយ​ថា «ក្រុមចម្រៀង​ប្រុស? តាមពិត​ទៅ​ ខ្ញុំ​មិន​សូវ​ស្គាល់​ក្រុម​ប្រុស​ច្រើន​ទេ​ឥលូវៗនេះ ព្រោះ​មាន​ច្រើន​ពេក»។

ឈាន​ចូល​ដល់​សំណួរ​មួយ​ទៀត​បាន​សួរ​ថា​ តើ​មាន​ក្រុម​ណា​ដែល​នាង​ចង់​ច្រៀង​ជាមួយ​ឬ​អត់? Park Bom ឆ្លើយ​យ៉ាង​លឿន​ថា​ «BTS!។ ពេល​ភ្លាម​នោះដែរ JeA ក៏​បាន​និយាយ​ដែរថា​ មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ បើ​ Park Bom និង​ BTS ច្រៀង​រួម​គ្នា ព្រោះ​ថា​នាង​មាន​អ្នក​គាំទ្រ​ក្រៅ​ប្រទេស​ច្រើន​ដូចគ្នា!។

អ្នក​គាំទ្រ​ក៏​ទន្ទឹង​រង់ចាំ​ដំណឹង​ល្អ​ពី​តារា​ស្រី​រូប​នេះ​ដូចគ្នា​ ពិសេស​ពេល​វេលាអស្ចារ្យ​ដែល​ជា​បំណង​ប្រាថា្ន​របស់​ Park Bom នៅ​ពេល​នេះ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី