ឡានប្រើម៉ាស៊ូត ច្រឡំចាក់សាំង ដោះស្រាយមិនទាន់ពេល ដឹងតែវេទនាហើយ
- 2020-02-07 09:19:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានប្រើម៉ាស៊ូត ច្រឡំចាក់សាំង ដោះស្រាយមិនទាន់ពេល ដឹងតែវេទនាហើយ
ចន្លោះមិនឃើញ
រំលេចអក្សរច្បាស់ប៉ុណ្ណឹងហើយ តិចច្រឡំចាក់សាំងខុសអីទៅ។ ចាក់សាំងខុស (ពីសាំងទៅម៉ាស៊ូតឬម៉ាស៊ូតទៅសាំង) អាចនាំខូចការធ្ងន់ដល់គ្រឿងម៉ាស៊ីន។
លោក ស៊ន ពិនិត្យ អ្នកបច្ចេកទេសផ្នែករថយន្តនៅហាង HP ហ្គារ៉ាសម្តុំតាខ្មៅឲ្យដឹងថា បើច្រឡំចាក់សាំងខុស ដាច់ខាតហាមកាច់សោបញ្ឆេះឬត្រូវពន្លត់ម៉ាស៊ីនភ្លាម (ករណីបញ្ឆេះ) ដើម្បីការពារសាំងជ្រាបចូលម៉ាស៊ីន។
លោកបន្តថា ជំហានបន្ទាប់ត្រូវប្រញាប់ហៅជាងសណ្តោងរកទៅការ៉ាស ដើម្បីឆែកលាងសម្អាតម៉ាស៊ីនភ្លាម។ ហើយបើនៅតែបន្តធ្វើដំណើរ វានឹងធ្វើឲ្យម៉ាស៊ីនកុបប៉េរលត់តាមផ្លូវ នាំខូចខាតកាន់តែធ្ងន់ធ្ងរ។
លោកបញ្ជាក់ថា ឡានប្រើម៉ាស៊ូតបើករណីនេះកើតឡើងគឺធ្ងន់ធ្ងរជាងឡានប្រើសាំង ពីព្រោះម៉ាស៊ីនម៉ាស៊ូតត្រូវការជាតិរំអិលច្រើន ដើម្បីឲ្យម៉ាស៊ីនដើរបានស្រួល៕
ចុចអាន៖
Lexus នឹងចេញឡានអាចបើកស្វ័យប្រវត្តិដំបូងរបស់ខ្លួនក្នុងឆ្នាំនេះ
Ford GT ឆ្នាំ២០២០ ស្រោប Carbon Fiber មួយជុំតួខ្លួន ចេញមកវ៉ៃ Ferrari (វីដេអូ)