ចិត្តសាស្ត្រសំខាន់ៗ របស់ Klopp ធ្វើឲ្យ Liverpool ទទួលជោគជ័យនឹកស្មានមិនដល់
- 2020-02-09 02:21:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តសាស្ត្រសំខាន់ៗ របស់ Klopp ធ្វើឲ្យ Liverpool ទទួលជោគជ័យនឹកស្មានមិនដល់
ចន្លោះមិនឃើញ
Liverpool បានប្រែក្លាយខ្លួនពីក្រុមកម្រិតមធ្យមរហូតទៅជាក្លឹបដ៏ខ្លាំងបំផុតមួយនៅទ្វីបអឺរ៉ុបនាពេលបច្ចុប្បន្ន។
Jurgen Klopp បានចំណាយពេល៣ឆ្នាំដើម្បីកែប្រែក្រុម ពីឈរនៅពាក់កណ្ដាលតារាង មកក្លាយជាក្រុមដែលគ្រប់គ្នាខ្លាចរអា។ នៅរដូវកាលដំបូងរបស់បុរសអាល្លឺម៉ង់ Liverpool បានឡើងវគ្គផ្ដាច់ព្រ័ត្រ League Cup និង Europa League ប៉ុន្តែបាត់បង់ឱកាសលើកពានក្រោយចាញ់ Manchester City និង Sevilla។
ពេលនោះ Klopp បានហាមកីឡាករទាំងអស់ក្នុងក្រុមប៉ះផ្លាក THIS IS ANFIELD ព្រោះពួកគេមិនទាន់អាចឈ្នះពានឲ្យក្លឹបបាន ដោយលោកលើកហេតុផលថា ខ្វះការគោរពចំពោះបុព្វបុរសរបស់ក្លឹប។
Klopp បានលក់ចេញកីឡាករដែលមិនប្រឹងប្រែងហ្វឹកហាត់ មិនគោរពវិន័យ និងលុបចោលកុងត្រាកីឡាករបារាំងម្នាក់ដែលលួចប្រើប្រាស់សារធាតុប៉ូវកម្លាំង។ នៅឆ្នាំ២០១៨ Liverpool បានវគ្គផ្ដាច់ព្រ័ត្រ Champions League លើកដំបូងក្នុងរយៈពេល១១ឆ្នាំប៉ុន្តែខកចិត្តក្រោយចាញ់ Real Madrid ៣-១។
ទោះចាញ់វគ្គផ្ដាច់ព្រ័ត្រជាលើកទីបី Klopp មិនបានបាក់ទឹកចិត្តទេ ពោលគឺបានឡើងវគ្គផ្ដាច់ព្រ័ត្រម្ដងទៀតក្នុងឆ្នាំ២០១៩ ហើយយកឈ្នះ Tottenham ២-០ ជួយក្លឹបឈ្នះពាន Champions League លើកទី៦ រួចបន្តឈ្នះពាន Super Cup លើកទី៤ និង FIFA Club World Cup លើកដំបូង។
នៅរដូវកាល២០១៩-២០ នេះ Liverpool កំពុងឈានដល់ការឈ្នះ Premier League លើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយដាច់ក្រុមលេខ២ ចំនួន២២ពិន្ទុ ខណៈពួកគេត្រូវការជ័យជម្នះ៦ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពាន។
អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យនេះ អាចនិយាយបានថាជាចិត្តសាស្ត្រដ៏ឆ្លាតវៃរបស់ Klopp។ កាលពីដើមរដូវកាល Liverpool លេងចាញ់ Manchester City ដោយបាល់ប៉េណាល់ទីនៅពាន Community Shield។
Jurgen Klopp មិនអនុញ្ញាតឲ្យកីឡាករចូលក្នុងដាច់ខាត គឺលោកបញ្ជាឲ្យម្នាក់ៗឈរមើលសមាជិក Manchester City លើកពានដើម្បីឲ្យពួកគេរងការឈឺចាប់ និងខិតខំប្រឹងប្រែងឡើងវិញ។ ជាលទ្ធផល២៥ប្រកួតកន្លងមក Liverpool បានឈ្នះ២៤លើក ស្មើ១ ហើយមិនធ្លាប់ចាញ់សោះ ថាមិនត្រូវពួកគេអាចលើកពានមាសក៏ថាបាន៕