តិចអត់ដឹង? នៅភ្នំពេញមានកន្លែងជួសជុលផលិតផល Samsung ផ្លូវការ

  • 2020-02-11 09:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CPR គឺជាមជ្ឈមណ្ឌលសេវាកម្មដែលទទួលបានអាជ្ញាប័ណ្ណ ពីក្រុមហ៊ុន SAMSUNG តែមួយគត់ ដើម្បីដំណើរការជា SAMSUNG SERVICE CENTER លើការជួសជុល សម្ភារៈ​អេឡិចត្រូនិក​ លក់​ផ្តាច់​មុខ​នូវគ្រឿងបន្លាស់ និង accessories ផ្សេងៗ របស់ Samsung។ មជ្ឈមណ្ឌលសេវាកម្ម CPR ​ក៏​បានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Samsung ដោយផ្ទាល់ក្នុងការជួសជុលទូរសព្ទដៃ Samsung ម៉ូឌែល Galaxy Fold ក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសទិវានៃក្តីស្រលាញ់ SAMSUNG SERVICE CENTER នឹងធ្វើការផ្តល់ជូននូវកម្មវិធីពិសេស ដោយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រាន់តែលោកអ្នក អញ្ជើញមកទទួលសេវាកម្ម ពីក្រុមហ៊ុនយើងខ្ញុំ នោះលោកអ្នកនឹងទទួលបានកាបញ្ចុះតម្លៃ ១៥%ភ្លាមៗ។

សេវាកម្មរបស់ SAMSUNG SERVICE CENTER រួមមានការជួសជុលទូរសព្ទ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ជាដើម ជាមួយនឹងតម្លៃសមរម្យ ព្រមទាំងការធានាជូន រយៈពេល ៣ខែ។ អ្វីដែលពិសេសទៀតនោះ អតិថិជនពុំចាំបាច់ចំណាយពេលយូរក្នុងការរង់ចាំ ដោយការជួសជុលមាន​រយៈពេល​ត្រឹមតែ ២ ម៉ោងតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត បើសិនជាអតិថិជនមានផលលំបាកក្នុងការដឹកជញ្ជូន និងពុំមានពេលវេលាគ្រប់គ្រាន់មកកាន់ទីតាំងផ្ទាល់ ក្រុមហ៊ុនមានសេវាកម្ម Home Service ដែលមានបុគ្គលិកទៅដឹកជញ្ជូន ឬក៏ជួសជុលដល់គេហដ្ឋានផ្ទាល់តែម្តង ដោយបុគ្គលិកទាំងអស់បានទទួលការបណ្តុះបណ្តាលផ្ទាល់ពីក្រុមហ៊ុន SAMSUNG ដែលមានជំនាញបច្ចេកទេសច្បាស់លាស់ ធានាផ្តល់ជូនអតិថិជននូវសេវាកម្មប្រកបគុណភាពខ្ពស់។

អតិថិជនទាំងអស់អាចអញ្ជើញមកទីតាំង SAMSUNG SERVICE CENTER ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ចំងាយ ២០០ម៉ែត្រ ពីស្តុបពេទ្យចិន ដែលមានអាសយដ្ឋាន ផ្ទះលេខ312E0 មហាវិថីព្រះមុន្នីវង្ស ភូមិ៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើក​ដំណើរ​ការ​ពីថ្ងៃចន្ទ ដល់សុក្រ ចាប់ពីម៉ោង ០៨ព្រឹក ដល់ ០៥:៣០ល្ងាច និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៩ព្រឹក ដល់ ០៥ល្ងាច ឬ​ទំនាក់ទំនង​តាមរយៈទូរសព្ទលេខ 070993232 ,095993232 ឬក៏ចូលទៅកាន់ [https://www.facebook.com/pg/SamsungOfficialServiceCenter]9https://www.facebook.com/pg/SamsungOfficialServiceCenter) ដើម្បីស្វែងយល់ព័ត៌មានបន្ថែម៕