អាពាហ៍ពិពាហ៍ផ្អែមល្ហែម នឹងប្រែជាជូរចត់ ដោយសារទង្វើ៩នេះ

  • 2020-02-12 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនជាអ្នកមិនចង់ឲ្យអាពាហ៍ពិពាហ៍អ្នកកើតមានបញ្ហា អ្នកគួរតែចៀសពីចំណុច៩ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

រូបភាពបរទេស: ប្រភព elitedaily

- 1. អ្នកមិនគួរចងប្តីអ្នកជាប់ពេកទេ ព្រោះនៅពេលដែលគេគ្មានសេរីភាព គ្រួសារនេះ នឹងគ្មានសុភមង្គលឡើយ។

    1. អ្នកមិនគួរស្រឡាញ់តែប្តីអ្នក ហើយស្អប់គ្រួសាររបស់គេនោះទេ។ នៅពេលដែលអ្នកធ្វើបែបនេះយូរ នោះមនោសញ្ចេតនាអ្នកនឹងអាចប្រែប្រួលគ្រប់ពេល។
    1. អ្នកមិនគួរគ្រប់គ្រងប្រាក់របស់ស្វាមីអ្នកខ្លាំងពេកទេ ព្រោះបើអ្នកកាន់តែកាត់លុយប្តីអ្នក គេនឹងកាន់តែខូចបាន។
    1. ប្រសិនជាស្វាមីអ្នកមិនចង់ឲ្យអ្នកដឹងពីអាថ៌កំបាំងរបស់គេ អ្នកមិនគួរសួរគេរហូតនោះទេ ព្រោះអាចធ្វើឲ្យគេធុញបាន។
    1. អ្នកមិនគួរធ្វើជាប្រពន្ធដែលចាំតែយកប្រាក់ស្វាមីចាយឡើយ ព្រោះភរិយាបែបនេះ នឹងធ្វើឲ្យបុរសឆាប់ធុញជាទីបំផុត។
    1. អ្នកមិនគួរទុកស្វាមីជាកូនប្រុសអ្នកទេ ដោយគួរតែផ្តល់សិទ្ធិស្មើគ្នា ទើបគ្រួសារអាចរស់នៅយ៉ាងមានសុភមង្គល។
    1. អ្នកមិនគួរបញ្ចេញកំហឹងរបស់អ្នកទៅលើខ្លួនស្វាមីអ្នកឡើយ ទោះបីជាអ្នកខឹងយ៉ាងណាក៏ដោយ ទើបមនោសញ្ចេតនាអ្នកមិនប្រែប្រួល។
    1. អ្នកមិនគួរតែងតែសួរប្តីអ្នកថាស្រឡាញ់ឬមិនស្រឡាញ់អ្នកទេ ព្រោះបើគេមិនស្រឡាញ់អ្នក គេនឹងមិនរៀបការជាមួយអ្នកទេ។
    1. អ្នកមិនគួរធ្វេសប្រហែសក្នុងការមើលថែទាំរូបរាងរបស់ខ្លួនឡើយ ព្រោះមានតែរូបរាងស្អាតទេ ទើបអាចទាក់ទាញស្វាមីអ្នកបាន៕

ប្រភព៖ Health.com.kh   កែសម្រួលដោយ ៖ tina taing