ទឹក​ធ្លាក់​វាល​ពួច លាក់​សម្រស់​នៅ​ជើង​ភ្នំ​បូកគោ ចាំ​គីឡូ​អ្នក​ចូល​ចិត្ត​ដើរ​ព្រៃ!

  • 2020-02-12 04:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកធ្លាក់វាលពួច គឺជាផ្នែកមួយនៃឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ ដើម្បីឡើងទៅកាន់ទីស្ថានធម្មជាតិនេះ យើងត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពត ប្រមាណ ៨គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់វត្តវាលពួច ដែលស្ថិតនៅក្បែរជើងភ្នំបូកគោ។

ផ្នែកមួយនៃទឹកធ្លាក់វាលពួច

ធ្វើដំណើរដោយថ្មើជើង ចេញពីវត្តវាលពួច កាត់ព្រៃប្រមាណ ៣០នាទី ​អ្នកទេសចរ​នឹង​ប្រទះ​ទឹកធ្លាក់មួយកន្លែង ដែលស្ថិតនៅខាងស្ដាំដៃ រំលេចដោយទឹកពណ៌ថ្លាខៀវ គួរជាទីគាប់ភ្នែក។ សម្រស់ទឹកនៅដំណាក់នេះ បានអង្រួនអារម្មណ៍អ្នកទេសចរគ្រប់គ្នា ឲ្យចុះងូតលេងកម្សាន្ត​យ៉ាងសប្បាយរីករាយ ជាមួយទឹកដ៏ត្រជាក់ ដែលមានប្រភពចេញពីកំពូលភ្នំបូកគោ។

ជ្រលងវាលពួច ប្រជុំទៅដោយទឹកធ្លាក់ជាច្រើនដំណាក់ទៀត ដែលមានភាពពិសេស​ប្លែកៗពីគ្នា។ បើចង់ដឹងថា ដើរទៅមុខទៀត អ្នក​ទេសចរ​នឹងជួបអ្វីខ្លះ សូមទស្សនាវីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ដូចខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

អត្ថបទពេញនិយម