នាយ​គ្រឿន និង​ជុំ លី​ណូ គ្រោង​​​ចេញ M.V ថ្មី​​​ជាមួយ​​​គ្នា​​​នៅ​​​ដើម​​​ខែ​​​ក្រោយ

  • 2020-02-13 03:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នាយ​គ្រឿន និង​​​ជុំ លី​ណូ កំពុង​​​ថត​​​រួម​​​គ្នា​​​ក្នុង​​​បទ​" គ្រូ​​​តា​​​ប​ង្រៀន​​​ញ៉ែ " ដើម្បី​​​ចេញ​​​ជា M V នៅ​​​ដើម​​​ខែ​​​មីនា ឆ្នាំ​​២០២០​។​ ​

​តារា​​​ច​ម្រៀង​​​ទើប​​​ឡើង​​​កូដ​​​ម្ដង​​​ទៀត​​​តាម​​​រយៈ​​​បទ​ "ទឹក​​​ភ្នែក​​​ម្ដាយ​​​ស្រក់​​​លើ​​​ខ្នងដៃ​កូន​" និង​​​ បទ​ "ប្រាក់​​​រៀល​​​ចិត្ដ​​​ស្មោះ​" លោក ជុំ លី​ណូ និយាយ​​​ថា បទ " គ្រូ​​​តា​​​ប​ង្រៀន​​​ញ៉ែ​" គឺ​​​ជា​​​បទ​​​ពិសេស​​​ជាង​​​គេ​​​ក្នុង​​​ចំណោម​​៤​​បទ​​​ដែល​​​ត្រៀម​​​ចេញ​​​ឲ្យ​​​បង​​​ប្អូន​​​ខ្មែរ​​​ទស្សនា និង​​​ចាក់​​​រាំ​​​លេង​​​កម្សាន្ដ​​​ក្នុង​​​ឱកាស​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ប្រពៃណី​​​ជាតិ ព្រោះ​​​វា​​​ជា​​​បទ​​​ដែល​​​មាន​​​ទំនុក​​​ច្រៀង និង​​​បទ​​​ភ្លេង​​​ថ្មី​។​

​លោក ជុំ លី​ណូ​៖ " ខ្ញុំ​​​គិត​​​ថា​​​បទ​​​ញាក់​​​កន្ដ្រាក់​​​អា​រម្ម​រណ៍​​​ជាមួយ​​​នាយ​​​គ្រឿន​​​នេះ នឹង​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ច្រើន​​​មិន​​​ចាញ់​​​បទ​​​មុន​​​ៗ​​​ប៉ុន្មាន​​​ទេ ព្រោះ​​​វា​​​ស្ដាប់​​​ទៅ​​​មិន​​​ចេះ​​​ជិន​​​ណា​យ​​​ហ្ម​ង​។

តែ​​​ពេល​​​ខ្ញុំ​​​ចេញ​​​មិន​​​មែន​​​ចេញ​​​តែ​​​មួយ​​​បទ​​​នេះ​​​ទេ គឺ​​​ខ្ញុំ​​​ចេញ​​​ជា M V ​​ទាំង​​៤​​បទ​​​ដែល​​​ខ្ញុំ​​​បាន​​​ថត ហើយ​​​គ្រៀង​​​នឹង​​​ថត​​​បញ្ចប់​​​ទាំង​​​ស្រុង​​​នៅ​​​ក្នុង​​​ខែ​​២​​នេះ រួច​​​ចេញ​​​ព្រម​​​ៗ​​​គ្នា​​​នៅ​​​ដើម​​​ខែ​​​បី​​​ហ្នឹង​​​ហ្ម​ង​"​។​

​លោក ជុំ លី​ណូ បញ្ជាក់​​​ថា បទ​​​ច​ម្រៀង​​​ថ្មី​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "​ប្រាក់​​​រៀល​​​ចិត្ដ​​​ស្មោះ​" "​ទឹក​​​ភ្នែក​​​ម្ដាយ​​​ស្រក់​​​លើ​​​ខ្នង​​​ដៃ​​​កូន​" "​គ្រូ​​​តា​​​ប​ង្រៀន​​​ញ៉ែ​" និង​​​បទ​​​ក​ន្ទ្រឹ​ម​​​ឆ្នាំ​​​ថ្មី​​​លំនាំ​​​បទ​​​ទូក​​​ត្នោត នឹង​​​ចេញ​​​ជា​​​ផ្លូវ​​​ការ​​​ព្រម​​​គ្នា​​​នៅ​​​លើ​​​ផេ​ក​​​ហ្វេ​ស​ប៊ុក​​​របស់​​​លោក​​​ឈ្មោះ Chum lino Cambodia៕​

អត្ថបទ៖ ជិន សុភ័ក្រ្ត