វៀតណាមក្រុងពលរដ្ឋមួយឃុំជាង ១ម៉ឺននាក់ ឲ្យនៅដោយឡែក ក្រោយរកឃើញវីរុសកូរ៉ូណា

  • 2020-02-13 07:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិ​មួយដែល​មាន​ពលរដ្ឋ​ជាង ១ម៉ឺន​នាក់​ស្ថិត​នៅ​ក្បែរ​ទីក្រុងហាណូយ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពេល​ដែល​អាជ្ញាធរ​រក​ឃើញ​ការ​ឆ្លង​វីរុស​កូរ៉ូណា ៦​ករណី។

ភូមិ Son Loi ដែល​ស្ថិត​នៅ​ចម្ងាយ ៤០​គីឡូម៉ែត្រ​ពី​ហាណូយ ត្រូវ​បាន​បិទ​ការ​ចេញ​ចូល​ទាំង​ស្រុង ដែល​ជា​ការ​បិទ​ទីតាំង​ធំបំផុត​បន្ទាប់​ពី​ចិន​បិទ​ទីក្រុង Wuhan។ យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម​ឲ្យ​ដឹងថា "មកដល់​ថ្ងៃ ១៣​ខែកុម្ភៈ​នេះ យើង​នឹង​អនុវត្ដ​បន្ទាន់​នូវ​ការ​បិទ​ភូមិ Son Loi ដែល​មាន​ការ​ឆ្លង​ជំងឺ ហើយ​រយៈ​ពេល​នៃ​ការ​បិទ គឺ ២០​ថ្ងៃ។” នៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុស្តិ៍ត្រួតពិនិត្យ ត្រូវបានដាក់នៅជុំវិញឃុំនេះ បើយោងតាមអ្នកយកព័ត៌មាន AFP នៅ Binh Xuyeng ដែលជាស្រុកមួយនៅជាយភូមិ Son Loi។

គួរ​ឲ្យដឹង​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ក្រសួង​សុខាភិបាល បាន​រក​ឃើញ​មនុស្ស ៥​នាក់​ក្នុង​ភូមិ Son Loi ឆ្លង​កូរ៉ូណា​វីរុស ហើយ​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​បាន​រក​ឃើញ​ករណី​ទី ៦៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី