Barca ចង់​​​យក Jose របស់ Sociedad មក​ពង្រឹង​​តំបន់​ប្រយុទ្ធ ​

  • 2020-02-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​របាយការណ៍​មក​ថា​ក្លឹប​អ្នក​មាន​បុណ្យ Barcelona​ ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ Willian Jose របស់ Real Sociedad ក្រោយ​ខ្សែ​ប្រយុទ្ធ​​​ស្លាប​ Ousmané Dembelé ត្រូវ​សម្រាកព្យាបាលរបួស៦ខែ​ជាថ្មីទៀត ក្រោយ​ទើប​តែ​ចូល​ហ្វឹកហាត់ ខណៈ Luis Suárez ក៏​នៅ​មិន​ទាន់​អាច​ចូល​ទីលាន​បាន។

ទោះបីជា​យ៉ាងណា​ក្លឹប​យក្ស​នៅ La Liga បាន​រង​សម្ពោធ​ព្យុះភ្លៀង​យ៉ាង​ខ្លាំង ក្រោយ​ Real Sociedad ប្រាប់​ថា ពួកគេ​នឹង​មិន​ឱ្យ​ខ្សែ​ប្រយុទ្ធ​របស់ខ្លួន ចាក​ចេញ​​ទាំង​តម្លៃ​ខ្លួន​ក្រោម ៧០​លាន​អឺរ៉ូឡើយ ពោលស្មើនឹងជាង​ ៥៨​លាន​ផោន។

នេះ​ជា​ដំណឹង​ដ៏​អាក្រក់​មួយ ខណៈ​ក្លឹប​​អេស្ប៉ាញនេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថវិកា​មាន​កំណត់​ជាក់​លាក់​មួយ​ ដើម្បី​ចុះហត្ថលេខា​យក​កីឡាករ​ម្នាក់​​ប៉ុណ្ណោះ ក្រៅ​ទីផ្សារ​ដោះដូរ​កីឡាករ​។

កីឡាករ Willian Jose ផ្ដើម​លេង​ឱ្យ Sociedad ចាប់​តាំង​​ពី​រដូវ​ក្ដៅ​ឆ្នាំ ​២០១៦ ពេល​រូប​គេ​ផ្លាស់​​ប្ដូរ​ពី Maldonado ក្នុង​តម្លៃ​ខ្លួន ៦លាន​អឺរ៉ូ​​ប្រហែល​ជាង ៥លាន​ផោន ហើយខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​វ័យ​២៨​ឆ្នាំ បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្លឹប​សរុប ១៣២​ប្រកួត រក​បាន ៥៣​គ្រាប់ និង​ធ្វើ​បាន ១៣ Assist៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ