Apple បើក​ហាង​លក់​នៅ​ប្រទេស​ចិន​វិញ​ហើយ តែ​មិន​ធ្វើ​ការ​មួយ​ថ្ងៃ ១២ ម៉ោង​ទេ

  • 2020-02-14 06:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​សម្រេច​បើក​ដំណើរការ​ហាង​លក់ Apple Store មួយ​ចំនួន​ធំ​នៅ​ឯ​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី ១៤ ​កុម្ភៈ ឆ្នាំ ២០២០ នេះ​វិញ​ហើយ បន្ទាប់​ពី​ផ្អាក​ដំណើរការ​មួយ​រយៈ​កន្លង​មក ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា។

ក្នុង​នោះ​មាន​ហាង​ចំនួន ៥ នៅ​ទីក្រុង​ប៉េកាំង​បាន​សម្រេច​បើក​ធ្វើ​អាជីវកម្ម​វិញ តែ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ ពោល​ពី ១២ ម៉ោង​​មក​សល់ ៧ ម៉ោងក្នុង​មួយ​ថ្ងៃ។ ជា​ទូទៅ​ម៉ោង​បម្រើ​ការ​គឺ​បើក​ពី​ម៉ោង ១០ ព្រឹក​ដល់​ម៉ោង ១០ យប់ តែ​ឥឡូវ​មក​ចាប់​ផ្តើម​ពី​ម៉ោង ១១ ព្រឹក​ដល់​ម៉ោង ០៦ ល្ងាច​វិញ។

ក្រុមហ៊ុន​ Apple ក៏​នៅ​តែ​ទទូច​ឲ្យ​មាន​ការ​ចូលរួម​សហការ​ពី​អតិថិជន ដោយ​ប្រើប្រាស់​ម៉ាស​នៅ​ពេល​មក​កាន់​ហាង​លក់ និង​ព្រម​ឲ្យ​បុគ្គលិក​ធ្វើ​ការ​វាស់​សីតុណ្ហភាព​ក្នុង​ខ្លួន។

រំឭក​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៤ ​កុម្ភៈ ឆ្នាំ ២០២០ ករណី​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​បាន​កើន​ឡើង​ដល់ ៦៤ ៤៣៦ នាក់ និង​តួ​លេខ​អ្នក​ស្លាប់​កើន​ដល់ ១ ៣៨៣ នាក់​ហើយ៕

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី