WLC ធ្វើឱ្យកីឡាប្រពៃណីមីយ៉ាន់ម៉ាដ៏សាហាវ ក្លាយជាកីឡាប្រយុទ្ធដែលល្បីលឿនបំផុត

  • 2020-02-14 12:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​ Lethwei ត្រូវ​បាន​លេច​មុខ​លើ​ឆាក​អន្តរជាតិ​ ដោយ​ប្រែ​ក្លាយ​ពី​កីឡាដ៏​សាហាវ​ឃោរឃៅ​ ទៅ​ជា​កីឡា​ប្រភេទ​ប្រយុទ្ធ​ ដែល​មាន​ការ​ទទួល​ស្គាល់​លឿន​បំផុត​ក្នុង​ពិភពលោក​ ពិសេស​គឺ​តាម​រយៈ​ការ​ប្រកួត​ Lethwei ពិភពលោក។​ ការ​កើន​ឡើង​ប្រជាប្រិយ​ភាព​នៃ​ការ​ប្រកួត​ Lethwei ពិភពលោក​គឺ​លើស​ការ​រំពឹង​ទុក​ និង​មិន​ធ្លាប់​មាន​ពី​មុន​មក។​​

​ជើង​ឯក​ Lethwei ពិភពលោក​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Zay Thiha ដោយ​ការ​រៀប​ចំ​ប្រកួត​ដំបូង​នៅ​ថ្ងៃ​ទី​៣​ មិនា​ ឆ្នាំ​២០១៧ នៅ​រដ្ឋ​ធានី Yangon។ ព្រឹត្តិការណ៍​នេះ​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ប្រយុទ្ធ​ Lethwei ល្បី​ៗ​មាន​ដូចជា Tun Tun Min, Too Too, Thway Thit Win Hlaing, Phoe Thaw ជា​ដើម ដោយ​គណៈកម្មការ​ប្រកួត​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ដាក់​ពិន្ទុ​អនុម័ត​ដោយ​សហព័ន្ធ​ប្រដាល់​ប្រពៃណី​មីយ៉ាន់ម៉ា (MTBF) កាល​ពី​ជាង ២០ ឆ្នាំមុន។​​​​

បច្ចុប្បន្ន​ការ​ប្រកួត​ Lethwei ពិភពលោក​ មាន​ការ​ផ្សាយ​ផ្ទាល់​ជាង​៦០​ប្រទេស​។ នៅ​ឆ្នាំ ២០១៩ ជើងឯក Lethwei ពិភពលោក​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ Canal + និង UFC Fight Pass សម្រាប់​សិទ្ធិ​ចាក់​ផ្សាយ​ព្រឹត្តិការណ៍​របស់​ខ្លួន។ កំណើន​នេះ​បាន​​ឲ្យ​ Lethweiបាន​ការ​ទទួល​ស្គាល់ ជា​អន្តរជាតិ និង​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​នៃ​ការ​ប្រកួត​ជើងឯក​ Lethwei ក្លាយ​ជា​ស្ថាប័ន​មួយ​ដែល​នឹង​ផ្លាស់​ប្ដូរ​​ទស្សនីយភាព​ ឧស្សាហកម្ម​កីឡា​នៅ​ទសវត្ស​ក្រោយ​។

លោក Zay Thiha ប្រធាន​និង​ជា​ស្ថាបនិក​នៃ​ព្រឹត្តិការណ៍​ជើងឯក​ Lethwei ពិភពលោក​មើល​ឃើញ​ថា​ការ​រីកចម្រើន​នេះ​គឺជា​ ឱកាស​ដើម្បី​ទទួល​បាន​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ពី Lethwei និង​ដើម្បី​បង្កើត​យីហោ​ Lethwei ពិភពលោក​។ ចាប់​តាំង​ពី​ឆ្នាំ ២០១៩ Lethwei គ្រោង​នឹង​ធ្វើ​ព្រឹត្តិការណ៍ Lethwei ដ៏​អស្ចារ្យ​នៅ​ពាសពេញ​ពិភពលោក​ហើយ​ឥឡូវនេះ​ពួកគេ​កំពុង​ត្រៀម​រៀប​ចំ​​ព្រឹត្តិការណ៍​ជា​លើក​ដំបូង​នៅ​កម្ពុជា។​​

ធនធាន​កីឡាករ​កម្ពុជា​បាន​លេច​ពន្លក​លើ​ប្រភេទ​កីឡា Lethwei តាំង​ពី​ព្រឹត្តិការណ៍​ដំបូង​មក​ម្ល៉េះ​ដោយ​ពួកគេ​បាន​ចូល​រួម​ប្រកួត​ គ្រប់​កម្មវិធី​របស់​ Lethwei ពិភពលោក​។ អត្តពលិក​កម្ពុជា​ដែល​ធ្លាប់​បង្ហាញ​សមត្ថភាព​នៅ​ World Lethwei Championship មាន​​​អ្នកប្រដាល់​ រឿង​ សោភ័ណ្ឌ​ ក៏​ដូចជា​​​ នៅ ស្រីពៅ​ ដែល​នាង​បាន​ក្លាយ​ជា​កីឡាការិនី​ ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ឈ្នះ​ការ​ប្រកួត​ ​World Lethwei Championship។​

​ពេល​នេះ​រាជធានី​ភ្នំពេញ​បាន​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដំបូង​សម្រាប់​​ការ​ប្រកួត​ Lethwei ដែល​មាន​ឈ្មោះ​ថា​ WLC: KHMER KINGDOM។​ វា​គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ សម្រាប់​កម្ពុជា​ដោយ​ពួកគេ​អាច​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​របស់​ខ្លួន​ក្នុង​​​ការ​ប្រកួត Lethwei ពិភពលោក​តាម​រយៈ​ ​ការ​ប្រើ​សំលៀក​បំពាក់​ប្រពៃណី​, តន្ត្រី​ សិល្បៈ​បុរាណ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​ ក្នុង​នោះ​ក៏​មាន​ដែរ​ការ​រៀប​ចំ​​បញ្ចូល​ការ​ប្រកួត​របស់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​​ល្បី​ៗ​របស់​​​ប្រទេស​ម្ចាស់​ផ្ទះ៕ ​​​

ប្រែសម្រួល៖ រ័ត្ន