មកទល់ពេលនេះ Ronaldo ជាប់លេខ ៤ Lewandowski លេខ ៣ ខាងរកគ្រាប់បាល់នៅអឺរ៉ុប
- 2020-02-17 12:52:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកទល់ពេលនេះ Ronaldo ជាប់លេខ ៤ Lewandowski លេខ ៣ ខាងរកគ្រាប់បាល់នៅអឺរ៉ុប
ចន្លោះមិនឃើញ
គិតត្រឹមពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០ តារាង Top Scorer នៅទ្វីបអឺរ៉ុបហាក់ខុសប្លែកពីឆ្នាំរាល់ដង ដោយអ្នកជាប់លេខ ១ លេខ ២ មិនមែនមកពីលីគអេស្ប៉ាញ ឬ អង់គ្លេសដូចឆ្នាំមុនៗទេ។
កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេគឺ ខ្សែប្រយុទ្ធអ៊ីតាលី Ciro Immobile ដែលរកបាន ២៦គ្រាប់ ក្នុង២៤ប្រកួត។ ខណៈលេខ ២ បានទៅលើ ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ដែលរកបាន ២៤គ្រាប់ ក្នុង ១៩ប្រកួតនៅក្លឹប Dortmund និងក្លឹបអូទ្រីស Salzburg។
ចំណែកឯខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski វិញ រកបាន ២៣គ្រាប់ក្នុងការបង្ហាញខ្លួន ២២ដងឲ្យក្លឹប Bayern Munich បន្តមកទៀតគឺខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំសញ្ជាតិអាល្លឺម៉ង់ Timo Werner ដែលរកបាន ២០គ្រាប់ ក្នុងការលេងឲ្យក្លឹប RB Leipzig ២២ដង។
ស្រដៀងគ្នានឹង Werner ដែរ ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo រកបាន ២០គ្រាប់ ក្នុង ២០ប្រកួតឲ្យ Juventus៕