ONE នឹងប្រកួតបិទទ្វារគ្មានអ្នកទស្សនាផ្ទាល់នៅសិង្ហបុរី ព្រោះមូលហេតុមួយ
- 2020-02-18 03:26:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ONE នឹងប្រកួតបិទទ្វារគ្មានអ្នកទស្សនាផ្ទាល់នៅសិង្ហបុរី ព្រោះមូលហេតុមួយ
ចន្លោះមិនឃើញ
មេធំរបស់ស្ថាប័ន ONE Championship លោក Chatri Sityodtong បានប្រកាសថា កម្មវិធី ONE: King of the Jungleដែលត្រូវរៀបចំនៅថ្ងៃទី ២៨ ខែ កុម្ភៈខាងមុននៅប្រទេសសិង្ហបុរីនឹងត្រូវប្រកួតបិទទ្វារ។
កម្មវិធីដែលត្រូវរៀបចំនៅ The Singapore Indoor Stadium នឹងបិទមិនឲ្យមានទស្សនិកជនចូលទស្សនាទេ ដោយសារតែបារម្ភពីបញ្ហាពីស្ថានភាពវីរុសកូរ៉ូណានៅសិង្ហបុរី។ យ៉ាងណាមិញ ត្បិតតែគ្មានអ្នកចូលមើល ប៉ុន្តែការផ្សាយផ្ទាល់នឹងបញ្ចាំងធម្មតាលើប៉ុស្តិ៍ដែលសហការជាមួយកម្មវិធី។
សម្រាប់អ្នកដែលបានទិញសំបុត្ររួចរាល់ ONE នឹងប្រគល់ប្រាកជូនវិញ។ ដំបូងឡើយ ONE គ្រោងនឹងលុបចោលកម្មវិធីទាំងស្រុង ប៉ុន្តែយល់ឃើញកីឡាករដែលមានឈ្មោះប្រកួតបានត្រៀមខ្លួនរួចរាល់ក៏សម្រេចចិត្តប្រកួតដោយធ្វើការបិទទ្វារតែម្ដង។
កម្មវិធី ONE: King of the Jungle នឹងមានកីឡាករនិងកីឡាការិនីថៃ២រូបប្រកួតដើម្បីការពារខ្សែក្រវាត់៖