ចង​ចាំ​​វិធី​មួយ​នេះ​​ក្រែង​អាច​សង្រ្គោះ​ iPhone អ្នក​ពេល​គាំង​បាន

  • 2020-02-18 04:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone មួយ​ចំនួន​ធំ​ច្បាស់​ជា​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ទូរសព្ទ​គាំង​ មិន​ថា​​ចុច​លើ​​ប៊ូតុង​អ្វី​ក៏​មិន​ដំណើរ​ការ​ដែរ។ ​ត្បិត​ថា​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​ដឹង​ពី​ដំណោះ​​ស្រាយ​ ប៉ុន្តែ​នៅ​មាន​អ្នក​ប្រើ​ប្រាស់​​មួយ​ចំនួន​ទៀត​​​​មិន​ទាន់​ដឹង​​នៅ​ឡើយ។

iphone-05

​ហេតុ​នេះ​ Sabay សូមដកស្រង់​ពី​ដំណោះ​ស្រាយ​ដ៏​ងាយ​​មួយ​ពី​វិបសាយ​ Apple នោះ​គឺ​ការ​ Force Restart ទូរសព្ទ​របស់​អ្នក។ ការ​​ Force Restart មិន​ធ្វើ​ឲ្យ​បាត់​បង់​ទិន្នន័យ​លើ​ទូរសព្ទ​ឡើយ​ ហើយ​អ្នក​អាច​ធ្វើ​វា​បាន​ទោះ​បី​ជា​​ប៊ូតុង​​ ឬ​ អេក្រង់​ទូរសព្ទ​មិន​ដំណើរ​ការ​ (ឬ​ចេញ​ផ្ទាំង​ខ្មៅ) ​ក្ដៅ។

ដើម្បី​ធ្វើ​ការ​ Force Restart អ្នក​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​ Power ​និង​ប៊ូតុង​ Home ​ទន្ទឹម​គ្នា​ ដោយ​ចុច​ឲ្យ​ជាប់​រយៈ​ពេល​១០​វិនាទី​ រហូត​ដល់​បង្ហាញ​ឡូហ្គោ​ Apple សឹម​ប្រលែង​ដៃ។ នៅ​ពេល​នោះ​ទូរសព្ទ​ដែល​គាំង​របស់​អ្នក​នឹង​ចាប់​ដំណើរ​ការ​ប្រក្រតី​ឡើង​វិញ។ បញ្ជាក់​ថា​ក្រៅ​ពី​ iPhone ​អ្នក​ក៏​អាច​អនុវត្ត​វា​លើ​ iPad ឬ​ iPod touch បាន​ដែរ៕​​

ចុចអាន៖

ប្រភព៖ Apple   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង

អត្ថបទពេញនិយម