Neymar៖ ខ្ញុំ​ឈឺ​ចាប់​ណាស់ ពេល PSG អត់​ហ៊ាន​ដាក់​ខ្ញុំ​ចូល​លេង

  • 2020-02-19 12:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា ក្លឹប​ Paris Saint-Germain ភ័យ​ខ្លាច​ខ្លួន​របួស​ពេក ទើប​អត់​ហ៊ាន​ដាក់​ឲ្យ​ខ្ញុំ​ចូល​លេង​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " វា​ពិបាក​ណាស់​ ដែល​មិន​បាន​លេង ៤ប្រកួត។ វា​មិន​មែន​ជា​ជម្រើស​របស់​ខ្ញុំ​ទេ នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​ខាង​ក្លឹប និង​ខាង​គ្រូ​ពេទ្យ។ ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ " ។

Neymar បាន​បន្ត​ថា៖ " ខ្ញុំ​ចង់​លេង​ណាស់​ តែ​ក្លឹប​ខ្លាច​ខ្ញុំ​របួស​ពេក ទើប​អត់​ហ៊ាន​ដាក់​ខ្ញុំ​ចូល​លេង។ ការ​សម្រេច​ចិត្ត​បែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ណាស់ " ។

ខ្សែ​ប្រយុទ្ធ​ Neymar បាន​ត្រលប់​មក​លើ​ទីលាន​ ក្រោយ​អវត្តមាន​ប៉ុន្មាន​សប្ដាហ៍ ដោយសារ​តែ​របួស​ឆ្អឹង​ជំនីរ​បែប​ស្រាល។ យ៉ាងណាក៏ដោយ កីឡាករ​រូប​នេះ​បាន​ស៊ុត​ចូល​មួយ​គ្រាប់​ដែរ ប៉ុន្តែ PSG នៅ​តែ​ចាញ់​ Dortmund ក្នុង​លទ្ធផល ២-១៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី