ឌឺ!កីឡាករ Atletico ចប់ការប្រកួតជាង១២ម៉ោងនៅតែមិនទាន់ឈប់អបអរ
- 2020-02-20 04:13:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌឺ!កីឡាករ Atletico ចប់ការប្រកួតជាង១២ម៉ោងនៅតែមិនទាន់ឈប់អបអរ
ចន្លោះមិនឃើញ
កីឡាកររបស់ Atletico Madrid នៅតែបន្តអបអរជ័យជម្នះ ១-០ លើ Liverpool ដោយពួកគេបានស្រែកហ៊ោ គ្រវីកន្សែងអំឡុងពេលម៉ោងហ្វឹកហាត់កាយសម្បទា។
Atletico បានបង្ហាញភ្ញាក់ផ្អើលនិងរីករាយក្នុងកីឡដ្ឋាន Wanda Metropolitano កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីលោក Diego Simeone ដឹកនាំក្រុមឈ្នះ Liverpool វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League ជើងទី១។
យ៉ាងណាការអបអររបស់កីឡាករ Atletico នៅតែបន្តរហូតដល់ថ្ងៃពុធ ជាង១២ម៉ោងក្រោយចប់ការប្រកួត។ វីដេអូមួយដែលបញ្ចេញដោយកីឡាករ Sime Vrsaljko លើបណ្ដាញសង្គមបង្ហាញពីកីឡាករ Atletico ធាក់កង់ហាត់ប្រាណក្នុងក្លឹប Gym ជាមួយសំឡេងចម្រៀងចាក់ឭៗ។
កីឡាករខ្លះក៏បានគ្រវីកន្សែង ដូចទៅនឹងសកម្មភាពរបស់អ្នកគាំទ្រ Atletico ធ្លាប់ធ្វើកាលពីប្រកួតនៅថ្ងៃអង្គារកន្លងទៅ។ ជំនួបជើងទីពីរនៃក្រុម Liverpool ទល់នឹង Atletico ត្រូវធ្វើឡើងនៅថ្ងៃទី ១១ ខែ មីនាខាងមុខ៕