IU និង Mai Davika ប្រជែងសម្រស់លើកៅអីជួរមុន ក្នុងប្រទេសអ៊ីតាលី
- 2020-02-21 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
IU និង Mai Davika ប្រជែងសម្រស់លើកៅអីជួរមុន ក្នុងប្រទេសអ៊ីតាលី
ចន្លោះមិនឃើញ
តារាសម្ដែងស្រីជួរមុខទាំង២របស់អាស៊ីគឺ IU និង Mai Davika បានធ្វើឲ្យបណ្ដាញព័ត៌មានអឺរ៉ុបចាប់អារម្មណ៍ជាខ្លាំង នៅពេលបង្ហាញមុខនៅលើកៅអីជួរមុខរបស់ប្រេនខោអាវលំដាប់មួយ។
កាលពីល្ងាចថ្ងៃទី ១៩ ខែកុម្ភៈកន្លងទៅនេះ កំពូលតារាអាស៊ី២រូបគឺតារាចម្រៀង និងសម្ដែងកូរ៉េ IU និងតារាសម្ដែងស្រីថៃ Mai Davika បានបង្ហាញវត្តមាននៅទីក្រុង Milan ប្រទេសអ៊ីតាលី ដើម្បីចូលរួមការដាក់បង្ហាញម៉ូដសំលៀកបំពាក់ថ្មីរបស់ប្រេនសម្លៀកបំពាក់ Gucci ដែលអ្នកទាំង២ជាអ្នកតំណាង នៃប្រទេសរៀងៗខ្លួន។
នៅលើកៅអីជួរមុខ ស្រីស្អាតទាំង២ត្រូវបានរៀបឲ្យអង្គុយជិតគ្នា ធ្វើឲ្យអ្នកគាំទ្រអត់នឹងមិនសរសើរមិនបានចំពោះសម្រស់ដ៏លេចធ្លោទាំង២នេះ។ ខណៈ អ្នកគាំទ្រប្រៀបធៀបតួរឿង Hotel Del Luna ស្អាតដូចជាអ្នកនាងត្រកូលអភិជននោះ តួរឿង Pee Mak ត្រូវបានសរសើរថា ស្អាតដូចអ្នកជំនួញជោគជ័យម្នាក់។ យ៉ាងណាក្ដី មនុស្សជាច្រើនបានលាន់មាត់ថា ស្រីស្អាតទាំង២គឺស្អាតម្យ៉ាងម្នាក់ មិនអាចប្រៀបធៀបបានឡើយ៕
អានបន្ត៖ បង្ហើបម៉ាកទឹកអប់ ដែលតារាចម្រៀងស្រីល្បីឈ្មោះកូរ៉េប្រើប្រាស់