បុរសម្នាក់ប្រឈមមុខបញ្ហា ព្រោះថតរូបស្ពាន Golden Gate ពីជ្រុងខុសច្បាប់
- 2020-02-21 07:24:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ប្រឈមមុខបញ្ហា ព្រោះថតរូបស្ពាន Golden Gate ពីជ្រុងខុសច្បាប់
ចន្លោះមិនឃើញ
អ្នកថតរូបម្នាក់ដែលមានមូលដ្ឋាននៅ San Francisco កំពុងប្រឈមមុខនឹងផ្លូវច្បាប់ពីសំណាក់អាជ្ញាធរនៃសង្កាត់ Golden Gate Bridge ជុំវិញរូបភាពដែលពួកគេអះអាងថា ថតចេញពីតំបន់ហាមឃាត់។
អ្នកដែលថតរូបដែលគេកំពុងតាមរកមុខ មានឈ្មោះថា Bruce Getty ដែលរូបគេបាននិយាយប្រាប់ PetaPixel ដូចនេះថា ៖ "ពួកយើង (រូបគេនិងអ្នកថតរូបផ្សេងទៀត) តែងតែចាប់ចិត្តជាមួយតំបន់នៃស្ពាន Golden Gate គឺព្យាយាមស្វែងរកជ្រុងរូបភាពថ្មីប្លែក។”
ជ្រុងថ្មីប្លែកមួយក្នុងចំណោមនេះហើយ ដែលធ្វើឲ្យរូបគេមានបញ្ហា ដោយសារថតចេញពីតំបន់ដែល អាជ្ញាធរនៃសង្កាត់ Golden Gate Bridge អះអាងថាមិនមែនជាទីសាធារណៈ គឺចូលក្នុងតំបន់ហាមឃាត់។
រូបភាពនោះគឺបង្ហាញអំពីរូបភាពស្ពាន Golden Gate ជាមួយព្រះចន្ទរះពេញវង់ ដែលវាជារូបភាពពីរដាក់បញ្ចូលគ្នា ទីមួយរូបភាពស្ពានដែល Getty ថតនៅឆ្នាំ ២០១៤ និងមួយទៀតរូបភាពព្រះចន្ទពេញវង់ដែល Getty មិនច្បាស់ថាថតនៅឆ្នាំ ២០១៦ ឬ ២០១៨ នោះទេ។
តំបន់ហាមឃាត់ដែល Getty បានចូលទៅដល់គឺដូចបង្ហាញក្នុងរូបភាពខាងក្រោម (ឆ្នូតក្រហមៗ) ដែលរូបគេតែងតែទៅកាន់តំបន់នោះពេលទឹកនាច ហើយរូបគេអះអាងថាតំបន់ឆ្នេរនេះមិនសមជាកន្លែងហាមឃាត់នោះទេ លុះត្រាតែមានការបញ្ជាក់ពីសមត្ថកិច្ច។
Getty យល់ឃើញថានេះគឺជាការប៉ុនប៉ងមួយពីសំណាក់ អាជ្ញាធរដើម្បីគោះលុយពីអ្នកថតរូបដូចជារូបគេប៉ុណ្ណោះ។ ចំណែកខាងអាជ្ញាធរអះអាងថាការចូលតំបន់ហាមឃាត់បែបនេះ អាចត្រូវប្រឈមនឹងការដកចេញ ការកោះហៅ និងធ្វើពិន័យ ព្រមទាំងត្រូវលុបរូបភាព ឬវីដេអូដែលថតចេញពីតំបន់ហាមឃាត់ផងដែរ៕