យុគ ចិន្ដា ចង់ឲ្យកូនក្លាយជាអ្នកជំនួញ តែកូនមានបំណងប្រាថ្នាផ្សេង!
- 2020-02-24 04:44:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុគ ចិន្ដា ចង់ឲ្យកូនក្លាយជាអ្នកជំនួញ តែកូនមានបំណងប្រាថ្នាផ្សេង!
ចន្លោះមិនឃើញ
ពិធីការិនីល្បីឈ្មោះម្នាក់ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ C T N អ្នកនាង យុគ ចិន្ដា កំពុងដុសខាត់កូនស្រីទោលរបស់អ្នកនាងឲ្យក្លាយជាពិធីការិនីល្បីឈ្មោះម្នាក់ដែរនៅក្នុងវិថីសិល្បៈជំនាន់ទី៧ នេះ។
អ្នកនាង ប្រកាសប្រាប់សាធារណៈជន តាមរយៈអ្នកសារព័ត៌មាននៅថ្ងៃទី២៣ ខែកុម្ភៈ ថា កូនស្រីអ្នកនាងត្រូវតែមានសមត្ថភាពប្រហាក់ប្រហែលម៉ាក់ ឬត្រូវល្អជាងម៉ាក់ទើបបាន។
អ្នកនាង យុគ ចិន្ដា៖" តាមពិតខ្ញុំចង់ឲ្យកូនក្លាយជាអ្នកជំនួញ ឬអ្នករកស៊ីទេ ប៉ុន្ដែបើកូនចង់ខាងហ្នឹងហើយ ខ្ញុំគ្រាន់តែផ្ដាំថា កូនត្រូវតែធ្វើឲ្យបានប្រហែលម៉ាក់ គឺមិនអាចក្រោមម៉ាក់ឡើយ ព្រោះសង្គមកាន់តែស៊ីវិល័យ ហើយអ្វីៗក៏ទៅតាមនោះដែរ"។
ការថ្លែងរបស់ពិធីការិនីចាស់វស្សា និងល្បីឈ្មោះរូបនេះ គឺធ្វើឡើងក្នុងឱកាសដែលអ្នកនាង ចូលរួមពិធីសម្ដែងសមត្ថភាពរបស់សិស្សតន្ដ្រីកររបស់សាលាតន្ដ្រីសូរស្រណោះដែលប្រារព្វឡើងនៅសណ្ឋាគារសាន់វេកាលពីយប់មិញ។ ក្នុងឱកាសនោះកូនស្រីរបស់អ្នកនាង គឺកញ្ញា យុគ ដាពេជ្រ លេចមុខធ្វើជាពិធីការិនីជាលើកទី១ ប៉ុន្ដែកញ្ញាធ្វើបានល្អច្រើន ដោយមានការចង្អុលបង្ហាញបន្ថែមពីម្ដាយផ្ទាល់។
ត្បិតថាពុំមានឧបករណ៍សម្រាប់វាស់វែងពីទេពកោស្យ ឬសមត្ថភាពក្នុងអាជីពសិល្បៈរវាងម្ដាយ និងកូនស្រី ប៉ុន្ដែ យុគ ដាពេជ្រ ហៅស្រីអមដែលពេលមានវ័យ១៦ឆ្នាំហើយនោះ មានសមត្ថភាពលេងព្យាណូ ច្រៀង និងរាំរបាំខ្មែរបាន១៨ប្រភេទ។
ដាពេជ្រ ធ្លាប់ទទួលបានមេដាយមាសចំនួនពីរ លើវិញ្ញាសារប្រឡងចម្រៀង និងលេងព្យាណូនៅប្រទេសសិង្ហបុរី និងនៅកម្ពុជា៕