ភ្នំណាមលៀរ មានចំណុចពិសេស និងបង្កប់រឿងរ៉ាវច្រើន ដែលអ្នកមិនធ្លាប់ដឹង!
- 2020-02-24 07:29:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំណាមលៀរ មានចំណុចពិសេស និងបង្កប់រឿងរ៉ាវច្រើន ដែលអ្នកមិនធ្លាប់ដឹង!
ចន្លោះមិនឃើញ
ភ្នំណាមលៀរ គឺជាទីតាំងទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយនៅស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ ស្ថិតនៅជាយដែនភាគឦសាន នៃប្រទេសកម្ពុជា ភ្នំណាមលៀរ មានចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងត្រឹម ៤គីឡូម៉ែត្រពីព្រំដែនកម្ពុជា- វៀតណាម។
ក្នុងដំណើរឡើងទៅជំរាលភ្នំដ៏ខ្ពស់ និងចោតនេះ បានផ្ដល់ឲ្យអ្នកទេសចរនូវដំណើរផ្សេងព្រេងបែបថ្មីមួយ។ ទស្សនីយភាពនៅជុំវិញភ្នំ បានជួយកំដរអារម្មណ៍ និងផ្ដល់ជាចំណីចក្ខុដល់អ្នកដំណើរជាប់ជានិច្ច។ នៅចង្កេះភ្នំណាមលៀរ ក៏មានអណ្ដូងទឹកមួយ ដែលមានទឹកចេញសឹងគ្រប់រដូវកាលផងដែរ ដែលត្រូវបានគេហៅថាជាអណ្ដូងស្នេហ៍។
ពេលឡើងដល់កំពូលភ្នំ អ្នកទេសចរនឹងប្លែកអារម្មណ៍កាន់តែខ្លាំង ជាមួយបរិយាកាសដ៏ស្រឡះល្អ ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ បានយ៉ាងច្បាស់។ ទិដ្ឋភាពទាំងអស់នេះ ធ្វើឲ្យភ្នំណាមលៀរ ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញុមួយ ក្នុងចំណោមតំបន់ភ្នំដទៃទៀត។
គ្រប់ដណ្ដប់លើផ្ទៃដី ៨ហិចតា ភ្នំណាមលៀរ មិនត្រឹមតែតំបន់ទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងប្រវត្តិសាស្រ្ដនៃជនជាតិដើមពូនងផងដែរ។ ចង់ដឹងរឿងរ៉ាវកាន់តែច្បាស់ ពីភ្នំណាមលៀរ សូមទស្សនាវីដេអូ [ផ្លូវទៅស្រុក វគ្គ៣] ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕