ស្ដាប់ ពេជ្រ សូលីកា បាន​ដឹង​ថាគូដណ្ដឹង​នាង ស្ថិត​ក្នុង​ជំពូក​បុរស​ដែល​សម​នឹង​​នារី​គ្រប់​គ្នា​ស្រឡាញ់

  • 2020-02-26 02:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ពេជ្រ សូលីកា ថ្មី​ៗ​នេះ បាន​ចេញ​សារ ដោយ​បាន​សារស័ព្ទ​វែង​អន្លាយ​ពីគូ​ដណ្ដឹង​រូប​សង្ហា​របស់​នាង បញ្ជាក់​ពី​គុណសម្បត្តិ​មួយ​ចំនួន ដែល​ជឿ​ថា ទាំង​នោះ គឺ​ជា​អ្វី​នារី​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន។

"មនុស្ស​ម្នាក់​នេះ​ហើយ ដែល​មិន​ដែល​ទុក​ខ្ញុំ​ចោល នៅ​ពេល​ដែល​មាន​បញ្ហា!”។ ពុំនោល​ខ្លី ដែល សូលីកា បាន​ផ្ដើម​ក្នុង​វេលា​ដែល​នាង​ចង់​លើក​សរសើរ​អនាគត​ស្វាមី​របស់​នាង ហើយ​ក៏​ក្រោយ​តែ​ប៉ុន្មាន​ដែល​នាង​បាន​ជួប​រឿងរ៉ាវ​លំបាក​ៗ​ជា​ច្រើន ពិសេស​ករណី​ម្ដាយ​នាង​បាន​ជ្រុល​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ស្ត្រី​ម្នាក់​កាល​ពី​២​ខែ​មុន។ ឆ្លង​វេលា​នោះ បាន​នាំ​នាង​ឃើញ​ពី​ភាព​កាន់​តែ​សំខាន់​របស់​បុរស​ដែល​នាង​បាន​សម្រេច​ភ្ជាប់​ពាក្យ ព្រម​ទាំងសម្រេច​មាន​តំណក់​ឈាម​រួម​គ្នា។

សូលីកា បាន​លើក​ឡើង​ថា បុរស​ដែល​នាង​បាន​ភ្ជាប់​ពាក្យ​ជាមួយ​កាល​ពី​៤ខែ​មុន​នេះ គឺ​ជា​មនុស្ស​ម្នាក់​ដែល​តែង​តែ​នៅ​ជាប់​ជាមួយ​នាង​ ទោះ​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាង​ណា​ក៏​ដោយ។ នាង​ថា "មនុស្ស​ម្នាក់​នេះ​ហើយ ដែល​តែង​តែ​ឈរ​កាន់​ដៃ និង​សម្លឹង​មើល​ពី​សុខ​ទុក្​ខរបស់​ខ្ញុំ គ្រប់​ពេល​មិន​ដែល​បោះបង់​ខ្ញុំ​ចោល ទាំង​ដែល​ខ្ញុំ​មិន​ដែល​សុំ មិន​ថា​បញ្ហា​ណា​មួយ​ក៏​ដោយ គាត់​តែង​តែ​នៅ​ក្បែរ​ខ្ញុំ មើល​ថែ​ខ្ញុំ រហូត​ដល់​មើល​ថែ​ប្អូន​ស្រី​ខ្ញុំ​ម្នាក់​ទៀត ដូច​ជា​បង​ប្រុស​បង្កើត"។

តារា​ស្រី​បន្ត​ទៀត​ថា "គាត់​មិន​ដែល​រអ៊ូ មិន​ដែល​ថា​ហត់ នឹង​រឿង​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ រឺ​ក្រុម​គ្រួសារ​ខ្ញុំ ផ្ទុយ​ទៅ​វិញ គាត់​តែង​តែ​យកចិត្ត​ទុក​ដាក់ និង​លួងលោម​ខ្ញុំ​គ្រប់​ពេល​វេលា"។ ដូច្នេះ​ហើយ តប​នឹង​កាយ​វិការ​ប្រពៃ​នេះ នាង​សូម​ធ្វើ​ការ​សុំទោស​រាល់​ទង្វើ ពាក្យ​សម្ដី​ដែល​នាង​បាន​និយាយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​គូដណ្ដឹង ដែល​ពេល​ខ្លះ​នាង ក៏​មិន​បាន​ធ្វើ​ដោយ​ការ​តាំង​ចិត្ត​ដែរ។

"បង​ក៏​មិន​ដែល​ប្រកាន់ រឺ​ទុក​អូន​ចោល រឿង​មិន​ល្អ​កើត​ឡើង​ជា​ច្រើន​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​មិន​តូច​ចិត្ត​ទេ យ៉ាង​ហោច​ណាស់ ខ្ញុំ​ក៏​មាន​បុរស​ម្នាក់​នេះ​ដែរ​មិន​ដែល​លែង​ដៃ​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​ត្រូវ​ការ​កំលាំង​ចិត្ត​ជា​ខ្លាំង!” សូលីកា ថ្លែង។

រូបភាព​៖ហ្វេសប៊ុក​ សូលីកា

ពេជ្រ សូលីកា បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក គឹមហាន កាល​ពី​ថ្ងៃ​ទី ២៥ តុលា ២០១៩ ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ចង្កោម​អ្នក​សិល្បៈ ពិសេស​អ្នក​គាំទ្រ​របស់​នាង ក៏​ព្រោះ​តែ​ច្រើន​ឆ្នាំ​មក​ហើយ តារា​ស្រី ត្រូវ​បាន​ផ្គូរផ្គង​ជាមួយ​តារា​ចម្រៀង នីកូ ដែល​បច្ចុប្បន្ន​ជា​តារា​រួម​ទ្រនំ​ហង្សមាស។ មក​ទល់​បច្ចុប្បន្ន តារា​ស្រី​ដ៏​ស្រស់​សោភា បាន និង​កំពុង​ពពោះ​តំណក់​ឈាម​របស់​អ្នក​រចនា​សំលៀកបំពាក់​នៅ​អូស្ត្រាលី គឹមហាន ហើយ៕

អត្ថបទ៖ ទារិកា