កម្មវិធីនេះ ទាល់តែអ្នកមាន Rolls-Royce ជិះ ទើបអាចប្រើបាន
- 2020-02-26 03:53:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីនេះ ទាល់តែអ្នកមាន Rolls-Royce ជិះ ទើបអាចប្រើបាន
ចន្លោះមិនឃើញ
Rolls-Royce Motor Cars បានបង្ហាញនូវកម្មវិធីលើទូរសព្ទដៃថ្មី ដែលមានផ្ដាច់មុខសម្រាប់តែអ្នកដែលទិញរថយន្ត Rolls-Royce ជិះថ្មីថ្មោងប៉ុណ្ណោះ។
កម្មវិធីថ្មីនេះគឺមានឈ្មោះថា Whispers ដែលវាជាទីតាំងមួយសម្រាប់ឲ្យអតិថិជនដ៏មានតម្លៃរបស់ Rolls-Royce ចែករំលែកចំណង់ចំណូលចិត្ត និងការយល់ឃើញរវាងគ្នានឹងគ្នា ដែលប្រៀបដូចជាបណ្ដាញសង្គមមួយអ៊ីចឹង។ កម្មវិធីនេះគឺបានបញ្ចេញឲ្យអតិថិជនមួយចំនួនតូចសាកល្បងប្រើប្រាស់កាលពី ២ ឆ្នាំមុន ហើយពេលនេះបានដាក់ដំណើរការជាផ្លូវការសម្រាប់អតិថិជននៅអង់គ្លេស, អឺរ៉ុប, មជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិក។
កម្មវិធី Whispers គឺទាល់តែអ្នកទិញរថយន្ត Rolls-Royce ថ្មីៗទើបអាចប្រើបាន ដោយសារដើម្បីដំឡើងកម្មវិធីនេះ ទាមទារឲ្យមានលិខិតបញ្ជាក់នៃការទិញរថយន្ត។ កម្មវិធីនេះដែរ ក៏មានផ្ដល់ជូននូវមាតិកាពិសេសៗជាច្រើនសម្រាប់អតិថិជន Rolls-Royce រួមទាំងការចូលរួមក្នុងនាមជាភ្ញៀវកិត្តិយស VIP សម្រាប់កម្មវិធីធំៗក្នុងលោក ដូចជាកីឡាអូឡាំពិក និងកម្មវីធី Grammys ជាដើម៕