Zidane យល់ថា Pep ជា​គ្រូ​ល្អ​ជាង​គេ​លើ​លោក តែ​ Real អត់​ខ្លាច Man City ទេ

  • 2020-02-26 10:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane គ្រូ​បង្គោល​ក្លឹប Real Madrid បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក Pep Guardiola ដែល​ជា​អ្នក​ចាត់ការ​ក្លឹប Manchester City ជា​គ្រូ​បង្វឹក​ល្អ​ជាង​គេ​លើ​លោក តែ​កូន​ក្រុម​របស់​លោក​មិន​ខ្លាច កូន​ក្រុម​លោក​ Pep ទេ។

លោក​បាន​លើកឡើង​ថា៖ " លោក​ Guardiola ជា​គ្រូ​ល្អ​ជាង​គេ​ ដោយសារ​តែ​លោក​បាន​បង្ហាញ​នូវ​សមត្ថភាព​របស់​លោក នៅ​ Barcelona, Bayern Munich ហើយ​ក្រោយ​មក​នៅ Manchester City។ មាន​គ្រូ​ល្អៗ​ជា​ច្រើន​ណាស់ តែ​សម្រាប់​ខ្ញុំ Guardiola ល្អ​ជាង​គេ " ។

លោក​បាន​បន្ត​ថា៖ " ជា​ការពិត​ណាស់ ការងារ​របស់​គាត់​បាន​ជំរុញ​ទឹកចិត្ត​ពួក​យើង​ឲ្យ​ខំ​ប្រឹង​កាន់​តែ​ខ្លាំង​ ហេតុនេះ​ហើយ យើង​អត់​ខ្លាច​លេង​ទល់​នឹង​ក្រុម​របស់​ Pep ទេ " ។

ក្លឹប Real Madrid នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ Manchester City នៅ​ក្នុង​យប់​ថ្ងៃ​ពុធ​នេះ វេលា​ម៉ោង​ ៣.០០ យប់​រំលង​អធ្រាត្រ​ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី