ប្រសើរណាស់! ហុងកុងចែកលុយពលរដ្ឋម្នាក់ ១២០០ដុល្លារ ក្រោយបាតុកម្មនិង Covid-19
- 2020-02-27 04:00:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រសើរណាស់! ហុងកុងចែកលុយពលរដ្ឋម្នាក់ ១២០០ដុល្លារ ក្រោយបាតុកម្មនិង Covid-19
ចន្លោះមិនឃើញ
ហុងកុងនឹងប្រគល់សាច់ប្រាក់ដល់ពលរដ្ឋដែលរស់នៅជាអចិន្ត្រៃយ៍ ដើម្បីជួយបង្កើនការចំណាយនិងបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុ។
ជាផ្នែកមួយនៃថវិកាប្រចាំឆ្នាំ លុយចំនួន ១២៨០ដុល្លារ ត្រូវបានប្រគល់ឲ្យប្រជាជនប្រមាណ ៧ លាននាក់ដែលមានអាយុលើសពី ១៨ ឆ្នាំ។ សេដ្ឋកិច្ចនៃទីក្រុងនេះ ត្រូវបានបំផ្លាញដោយភាពចលាចលនយោបាយជាច្រើនខែហើយថ្មីៗនេះទទួលរងនូវផលប៉ះពាល់នៃមេរោគកូរ៉ូណាវីរុសថែមទៀត។ លើសពីនេះទៀត ទីក្រុងហុងកុងមានករណីឆ្លងវីរុសនេះចំនួន ៨១ ករណី និងមានមនុស្សស្លាប់ ២ នាក់។ លោក Paul Chan រដ្ឋលេខាធិការហិរញ្ញវត្ថុបាននិយាយកាលពីថ្ងៃពុធថា “សេដ្ឋកិច្ចរបស់ហុងកុងកំពុងប្រឈមនឹងបញ្ហាធំនៅឆ្នាំនេះ។”
"បន្ទាប់ពីពិចារណាយ៉ាងហ្មត់ចត់ ខ្ញុំបានសំរេចចិត្តផ្ដល់ប្រាក់ ១២៨០ដុល្លារ ទៅអោយប្រជាជនអចិន្រ្តៃយ៍ហុងកុងដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញការប្រើប្រាស់ក្នុងស្រុក ហើយមួយវិញទៀតបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន។" លោក Chan ថ្លែង។
ការចែកលុយដល់ពលរដ្ឋម្នាក់ៗនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកា ១៥ប៊ីលានដុល្លារដើម្បីកាត់បន្ថយផលប៉ះពាល់ពីបាតុកម្ម និងការផ្ទុះវីរុសក្នុងទីក្រុង។ លើសពីនេះ អាជ្ញាធរនឹងបន្ថយថ្លៃជួលផ្ទះសាធារណៈ ក៏ដូចជាបង្វិលពន្ធប្រាក់ខែនិងអចលនទ្រព្យឲ្យពលរដ្ឋវិញផងដែរ៕