សមាជិកបក្សប្រឆាំងថៃ បបួលលោក ប្រាយុទ្ធ ចាន់អូចា បាញ់មួយស្មើ

  • 2020-02-28 00:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ អ្នកនយោយមកពីបក្សប្រឆាំងថៃម្នាក់ បានបបួលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា យកកាំភ្លើងបាញ់គ្នាមួយស្មើ។

លោក Saranwut Saranke សមាជិកសភាភូថៃ (Pheu Thai) ប្រចាំខេត្ត Uttaradit បានធ្វើសំណើរបែបប្លែកមួយ ក្នុងពេលជជែកដេញដោលរបស់សភា បន្ទាប់ពីគិតថា លោក ប្រាយុទ្ធ បានក្បត់សេចក្តីស្មោះត្រង់ចំពោះរបបរាជានិយម ដោយសារខកខានមិនបានធ្វើសច្ចាប្រណិធាន ចូលកាន់តំណែងនៅឆ្នាំ២០១៩។ លោក Saranwut ក៏បានប្រជែងលោក ប្រាយុទ្ធ ដើម្បីបង្ហាញភាពស្មោះត្រង់របស់ខ្លួន ដោយជួបគ្នាមួយទល់មួយ នៅមុខព្រះវិហារ Emerald Buddha។

“យើងទាំង២នាក់យកគ្រាប់កាំភ្លើងម្នាក់មួយគ្រាប់ទៅ ហើយបាញ់គ្នាដោយប្រើតែមួយគ្រប់នោះ”។ នេះបើតាមសម្តី លោក Saranwut។

ជាមួយគ្នានេះ លោក Saranwut ក៏បានឲ្យដឹងដែរថា លោកបាននិយាយលាកូនៗរួចហើយ បន្ទាប់ពីបបួលលោក ប្រាយុទ្ធ បាញ់មួយស្មើ៕

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី