Sharp នឹងយករោងចក្រផលិតទូរទស្សន៍មកផលិតម៉ាស់មុខទ្រង់ទ្រាយធំ

  • 2020-03-02 07:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sharp គ្រោង​នឹង​ចាប់​ផ្ដើម​ផលិត​ម៉ាស់​មុខ​នៅ​រោងចក្រ​មួយ​​របស់​ខ្លួន ក្នុង​ប្រទេស​ជប៉ុន ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​​កើន​ឡើង​ខ្លាំង​ដោយ​សារ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Associated Press។

រោងចក្រ​ដែល​ Sharp យក​មក​ផលិត​ម៉ាស់​គឺ​ស្ថិត​នៅ​​ទីក្រុង Kameyama ដែល​ជា​ធម្មតា​គឺ​ប្រើ​សម្រាប់​​ផលិត​ផ្ទាំង​អេក្រង់ LCD ធំៗ​ទ្រង់ទ្រាយ​ធំ និង​ជា​រោងចក្រ​ដំឡើង​ទូរទស្សន៍។ Sharp នឹង​ប្រើ​រោងចក្រ​នេះ​ផលិត​ម៉ាស់​មុខ​ ១៥ ម៉ឺន​ម៉ាស់​ក្នុង​មួយ​ថ្ងៃ ត្រឹម​ដំណាច់​ខែ​មីនា​នេះ ហើយ​នឹង​បន្ត​ពង្រីក​ដល់​ ៥០ ម៉ឺន​ក្នុង​មួយ​ថ្ងៃ។

Sharp មិន​បាន​ប្រាប់​អំពី​តម្លៃ​លក់ និង​ផែនការ​ចែក​ចាយ​ម៉ាស់​មុខ​នេះ​នៅ​ឡើយ​ទេ។ រោងចក្រ​ខាង​លើ​នេះ​​គឺ​សក្ដិសម​បំផុត​សម្រាប់​សង្វាក់​ផលិតកម្ម​ផលិត​ម៉ាស់ ព្រោះ​តែ​មាន​គុណភាព​ខ្ពស់​​ខាង​ផ្នែក​អនាម័យ៕​​​​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង