កម្មវិធី Messenger លើ iOS ពេលនេះទំហំតូចជាងមុន ៧៥% ហើយដើរលឿនជាងមុន ២ដង

  • 2020-03-03 02:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ធ្វើ​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​អំពី​កម្មវិធី Messenger ​ថ្មី​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​អះអាង​ថា​មាន​ដំណើរ​ការ​លឿន​ជាង​មុន​ពីរ​ដង និង​មាន​ទំហំ​តូច​ជាង​មុន ៧៥%។

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដោយ​សារ​តែ Messenger ថ្មី ទើប​ធ្វើ​ឲ្យ​មាន​ការ​រអាក់រអួល​លើ​មុខងារ​មួយ​ចំនួន។ នា​ពេល​នេះ​កម្មវិធី Messenger បាន​កែ​សម្រួល​ឲ្យ​កាន់​តែ​សាមញ្ញ​ ដោយ​នៅ​​ជួរ​ខាង​ក្រោម​មាន​ត្រឹម Tab ចំនួន​ពីរ​គឺ "Chat” និង "People” លែង​មាន​ "Discover” ទៀត​ហើយ។

Facebook អាច​​បន្ថយ​ទំហំ​នៃ​កម្មវិធី​នេះ​បាន តាម​រយៈ​ការ​សម្រួល​កូដ​ពី ១,៧ លាន​ជួរ​នៃ​កូដ មក​នៅ​ត្រឹម​ ៣៦ ម៉ឺន​ជួរ​នៃ​កូដ​ប៉ុណ្ណោះ។ គួរ​ដឹង​ថា Messenger ថ្មី​សម្រាប់ iOS គឺ​មាន​​បញ្ចេញ​ឲ្យ​អាប់ដេត​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​តាម​រយៈ App Store៕​​​​​​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង