ឡូយ​ណាស់ មកុដ​ស្ដេច​ខ្មែរ​ដ៏​ល្បី​ទាំង​៣ព្រះ​អង្គ ឯម រៀម យក​មក​ច្នៃ​បញ្ចូល​គ្នា​ជា​មកុដ​១​ថ្មី​ឲ្យ ប៊ី សុធារី

  • 2020-03-03 04:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឯម រៀម ដែល​គេ​ស្គាល់​ថា​ជា​បណ្ឌិត​ច្នៃ​ម៉ូដ​មក​ពី​ប្រទេស​បារាំង​នោះ ឥឡូវ​នេះ បាន​បញ្ចេញ​ស្នាដៃ​រចនា​ដ៏​អស្ចារ្យ​ថ្មី​ទៀត ដោយ​លោក​បាន​ផ្គុំ​មកុដ​ស្ដេច​ខ្មែរ​ទាំង​៣ សម្រាប់​ឲ្យកញ្ញា ប៊ី សុធារី យក​ទៅ​បង្ហាញ​នៅ​ឆាក​អន្តរជាតិ។

ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្មី​ៗ​នេះ​រៀប​ចំ​ដោយ Versus Versace បាន​ឲ្យ​ដឹង​ថា ប៊ី សុធារី ត្រៀម​តំណាង​កម្ពុជា​ទៅ​ប្រកួត​ក្នុង​កម្មវិធី Miss Charm 2020 នា​ពេល​ខាង​មុខ។ នេះ​ថា​ជា​កម្មវិធី​ប្រកួត​សម្រស់ ដែល​ផ្ដោត​សំខាន់​តាម​ការ​ចែករំលែក​វប្បធម៌​ពី​អ្នក​ចូលរួម​ប្រកួត​ទៅ​វិញ​ទៅ​មក​ជាង៥០ប្រទេស​ឯណោះ។

ថ្នាក់​ដឹកនាំ​របស់ Versus Versace បាន​ឲ្យ​ដឹង​ថា ដោយសារ​ថា កម្មវិធី​ខាង​លើ និយាយ​ជា​សំខាន់​ពី​វប្បធម៌​ ដែល​ទាមទារ​អោយ​បេក្ខជន​ធ្វើការ​​ស្វែង​យល់​ច្បាស់​ទៅ​លើ​វប្បធម៌​ជាតិ​របស់​ខ្លួន ជា​ពិសេស គឺ​ការ​បង្ហាញ​ឈុត​តំណាង​ជាតិ​របស់​ខ្លួន​លើ​ឆាក​ប្រកួត​នោះ ។ ដូច្នេះ​ហើយ នាឡិកា​ដៃ Versus Versace ក៏​បាន​ទាក់​ទង​បណ្ឌិត​ច្នៃ​ម៉ូដ ឯម រៀម ភ្លាម​ៗ។

ជា​លទ្ធផល បណ្ឌិត​ច្នៃ​ម៉ូដ បាន​ព្រមព្រៀង​ឲ្យ​យក​ស្នាដៃ​របស់​លោក មក​អោយ សុធារី យក​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ សម្រាប់​ការ​ប្រកួត​ដ៏​ធំ​ខាង​លើ។ ឈុត​នោះ គឺ​ជា​ឈុត​ដែល​បាន​រួម​បញ្ចូល​ដោយ​រចនាបថ​ជា​ច្រើន​ក្នុង​ឈុត​មួយ​មួយ។ តាម​លោក ឯម រៀម ឈុត​ទាំង​មូល​មាន​ភាព​ស្រស់​ស្អាត និង​ទន់​ភ្លន់​បែប​កិន្នរី តែ​បង្កប់​នូវ​ភាព​អង់អាច​ក្លាហាន​បែប​បុរស។

យ៉ាង​ក៏​ដោយ តាម​ម្ចាស់​ស្នាដៃ គឺ​ថា អ្វី​ដែល​បណ្ដាញ​សារព័ត៌មាន​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​កាល​ពី​២​ថ្ងៃ​មុន​នោះ ចាប់​អារម្មណ៍​ជាង​គេ គឺ "ម្កុដ" ។ លោក ឯម រៀម បញ្ជាក់​ថា មកុដ​នេះ កើត​ពី​សិល្បៈ​លាយ​បញ្ចូល​គ្នា រវាង​មកុដ​ស្ដេច​ទាំង៣ព្រះអង្គ គឺ​ព្រះបាទ​សូរ្យវរ្ម័ន​ទី ២ ព្រះបាទ​ជយ័វរ្មន័ទី ៧ និង​ព្រះនាងឥន្ទ្រទេវី ដែល​ជា​អង្គ​ស្ដេច​ដែល​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។

”ខ្ញុំ​ចង់​អោយ​អ្នក​ដែល​បង្ហាញ​ឈុត​នេះ មាន​ភាព​ស្រស់​ស្អាត​លេចធ្លោ​លើ​ឆាក ជាមួយ​ការ​បង្ហាញ​ពី​ភាព​អង់អាច​ក្លាហាន​របស់​បុព្វបុរស​ខ្មែរ ។ ហើយ​នេះ ក៏​ជា​មូលហេតុ​ដែល​ខ្ញុំ​បញ្ចូល​រចនាបថ ប្រុស​និងស្រី​ក្នុង​ឈុត​នេះ​តែ​មួយ" ឯម រៀម ថ្លែង។

ជុំវិញ​ដំណើរ​របស់​អតីត Miss Universe ឆ្នាំ​២០១៧ ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Miss Charm 2020 ក្រុមហ៊ុន Versus Versace ជា​ក្រុមហ៊ុន​តែមួយ​គត់ ដែល​ត្រូវ​បាន​ប្រកាស​ជា​អ្នក​ឧបត្ថម្ភ​ផ្ដាច់​មុខ​ដល់ ប៊ី សុធារី។ ប្រមុខ​ដឹកនាំ​ក្រុម​ហ៊ុន បញ្ជាក់​ថា អ្វី​ដែល Versace បាន​ធ្វើ ក្នុង​បំណង​ជួយ​លើក​ទឹក​ចិត្ត ដល់​ស្ត្រី​ខ្មែរ ដែល​មាន​ចិត្ត​តស៊ូ និង​ស្រលាញ់​ជាតិ​ពិត​ប្រាកដ ហើយ​ឈ្មោះ​ឈ្មុសឈ្មុល​ផ្សព្វផ្សាយ​ពី​សិល្បៈ និង​កេរ្តិ៍​ឈ្មោះ​កម្ពុជា ទៅ​ឆាក​អន្តរជាតិ៕