FA ក៏​បើក​កិច្ច​ប្រជុំំមួយ​ ក្រោយ​​បារម្ភរឿងខូវិដ ១៩ ហើយរឿង​ Liverpool ខ្លាច​អត់​បាន​លើក​ពាន

  • 2020-03-03 13:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹកនាំ​ស្ថាប័ន​ Premier League និង​ម្ចាស់​ក្លឹប​ទាំង ២០ ព្រម​ទាំង​សមាគម​បាល់ទាត់​អង់គ្លេស បាន​បើក​កិច្ច​ប្រជុំ​មួយ ហើយ​ល្ហិចល្ហៀង​ថា គ្រោង​រៀប​ចំ​ ការ​ប្រកួត​ ដោយ​​មិន​ឲ្យ​អ្នក​គាំទ្រ​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Sun ។

បើ​យោង​តាម​សារព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ មូល​ហេតុ​ដែល​ឈាន​ទៅ​ដល់​មាន​ការ​ប្រកួត​ មិន​បើក​ចំហ​នេះ​ គឺ​ដោយ​សារ​តែ​ អ្នក​ដឹកនាំ​ស្ថាប័ន​ខាង​លើ​នេះ​ មាន​ការ​ព្រួយបារម្ភ​ លើ​ការ​ឆ្លង​ ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ ខូវិដ​-១៩។

យ៉ាង​ណា​មិញ​ដោយ​សារ​តែ​ការ​រីក​រាលដាល​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ អ្នក​គាំទ្រ​ក្លឹប​ Liverpool មាន​ការ​សង្ស័យ​ទៅ​ ការ​លុប​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ Premier League ដែល​បណ្ដាល​ឲ្យ​ក្លឹប​ពួកគេ​ ខកខាន​មិន​បាន​ទទួល​ពាន​រង្វាន់​មួយ​នេះ​ បើ​យោង​តាម​ប្រភព​ដដែល​នេះ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ប្រទេស​អង់គ្លេស​ មាន​ករណី​ឆ្លង​ជំងឺ​ថ្មី​នេះ​សរុប​ ៤០ករណី ដោយ​ក្នុង​នោះ​ដែរ លោក​នាយករដ្ឋមន្ត្រី​ Boris Johnson ក៏​បាន​កត់​សម្គាល់​ពី​ការ​រាលដាល​នៃ​ជំងឺ​នេះ​ក្នុង​ចក្រភព​អង់គ្លេស​ផង​ដែរ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី