Google ប្រើវេទមន្តនៃ Software ចម្លងមុខងារ 3D Touch ពី iPhone មកដាក់លើ Pixel 4

  • 2020-03-04 03:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​ចាប់​ផ្ដើម​បញ្ចេញ​មុខងារ​ថ្មីៗ​សម្រាប់​​ស្មាតហ្វូន​ Pixel កាល​ពី​ម្សិលមិញ​នេះ រួម​មាន​ Motion Sense, មុខងារ Dark Mode ដែល​ល្អ​ប្រសើរ​ជាង​មុន និង​សមត្ថភាព​ដំណើរ​ការ Google Pay បាន​កាន់​តែ​លឿន​ជាង​មុន​ជា​ដើម។ ប៉ុន្តែ​មាន​មុខងារ​មួយ ដែល Google មិន​បាន​ផ្សព្វផ្សាយ​គឺ​មុខងារ​ចុច​ឲ្យ​យូរ​ដើម្បី​ដំណើរ​ការ​មុខងារ​ផ្សេងៗ ស្រដៀង​ទៅ​នឹង 3D Touch របស់ Apple។

ត្បិត​ថា​មិន​បាន​​ផ្សព្វផ្សាយ​ទូលំទូលាយ​មែន ប៉ុន្តែ​នៅ​លើ​វិបសាយ​ផ្លូវ​ការ​របស់​ខ្លួន Google បាន​ប្រាប់​ថា​​បន្ថែម​ពី​លើ​ការ​ចុច​ឲ្យ​ជាប់​ធម្មតា​ អ្នក​ប្រើ​ Pixel 4 ពេល​នេះ អាច​ធ្វើ​ការ​ចុច​ថ្នមៗ​លើ​អេក្រង់ ដើម្បី​បង្ហាញ​ចេញ​ Menu បន្ថែម​​បាន​កាន់​តែ​លឿន។

វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ត្រង់​ថា​ Google អាច​បង្កើត​មុខងារ​នេះ​បាន​ ដោយ​មិន​ត្រូវ​ការ​ប្រើ​ប្រាស់​ Hardware ពិសេស​នោះ​ឡើយ។ Apple វិញ ត្រូវ​បង្កើត​នូវ Haptic Engine ដែល​ជា Hardware ថ្មី​មួយ ដើម្បី​បង្កើត​បាន​មុខងារ 3D Touch លើ iPhone៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម