ក្រោយល្បីលើ Youtube ឥឡូវរឿងនិយាយពីជីវិតសិស្សវិទ្យាល័យ ប្រែខ្លួនទៅជាកុន ត្រៀមចាក់បញ្ចាំងហើយ!
- 2020-03-04 03:40:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយល្បីលើ Youtube ឥឡូវរឿងនិយាយពីជីវិតសិស្សវិទ្យាល័យ ប្រែខ្លួនទៅជាកុន ត្រៀមចាក់បញ្ចាំងហើយ!
ចន្លោះមិនឃើញ
ខ្សែភាពយន្តនិយាយពីជីវិតសិស្សសាលារឿង "ពោះធំ" ត្រៀមនឹងឡើងរោងកុនហើយ ក្រោយពីបានបំប្លែងខ្លួនវីដេអូចាក់នៅលើ Online ដូចជា Youtube និង Facebook មកជាភាពយន្តសម្រាប់ចាក់បញ្ចាំងនៅតាមផ្ទាំងសំពត់សនោះ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ភាពយន្តខាងលើ បានឲ្យដឹងថារឿង “ពោះធំ” ដែលត្រូវបានរៀបចំថ្មីសម្រាប់រោងកុននេះ ត្រៀមនឹងសម្ពោធចាក់បញ្ចាំងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះហើយ។ រឿង “ពោះធំ” ជាប្រភេទភាពយន្តបែបកម្សត់បង្កប់ទៅដោយអត្ថន័យអប់រំជាច្រើនក្នុងរឿង ពិសេសគឺផ្ដោតសំខាន់ទៅលើមិត្តយុវវ័យតែម្ដង ដែលឆាប់ប្រឡូករឿងផ្លូវភេទទាំងខ្លួននៅវ័យក្មេង ហើយចុងក្រោយជីវិតក្មេងខ្ចីក៏បានជួបបញ្ហា ទាំងដែលមិនបានត្រៀមខ្លួន។
រឿង ”ពោះធំ” បង្ហាញពីតួឯកប្រុសស្រីក្នុងរឿង ដែលជាសិស្សសាលាកំពុងតែសិក្សានៅថ្នាក់វិទ្យាល័យ តែពួកគេទាំងពីរបានស្រឡាញ់ទាក់ទងគ្នាជ្រុលជ្រួសរហូតដល់មានកូនដោយមិនបានព្រៀងទុក។ មិនត្រឹមតែប៉ះពាល់ដល់ការសិក្សា ប៉ុន្តែពួកគេ ក៏ត្រូវបានចាកចេញពីផ្ទះទៀតបន្ទាប់ពីបែកធ្លាយរឿងដល់ឪពុកម្ដាយ។ ពេលនោះ ជីវិតខ្លួនទីពឹងខ្លួន ទាំងខ្លួនឯងទាំងទ្វេនៅខ្ចីសេចក្ដីក៏ចាប់ផ្ដើម ហើយក៏ជាពេលដែលពួកគេបានជួបនឹងបញ្ហារាប់រយជំពូក។
តើពួកគេអាចតស៊ូនឹងជីវិតថ្មីនេះទាំងក្មេងខ្ចី បានឬយ៉ាងណា ហើយពួកគេជួបរឿងអ្វីខ្លះ ចាំតាមដានទាំងអស់គ្នា...តែឥឡូវទស្សនាវីដេអូ Trailer ទាំងអស់គ្នាសិន៖