មិន​គួរ​ឲ្យ​ជឿ ក្រុម​បាត​តារា​លីគ Norwich ទម្លាក់ Spurs ចេញ​ពី​ពាន FA Cup

  • 2020-03-05 02:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Norwich ក្រុម​បាត​តារា​នៅ Premier League បាន​ទម្លាក់ Spurs ដោយ​បាល់​ប៉េណាល់ទី ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​​ពាន FA Cup ជា​លើក​ដំបូង​ក្នុង​រយៈពេល​២៨​ឆ្នាំ។

ការ​ប្រកួត​ដែល​លេង​នៅ Tottenham Hotspur Stadium ក្នុង​ម្ចាស់​ផ្ទះ​រក​គ្រាប់​បាន​មុន​ដោយ​ខ្សែ​ការពារ Jan Vertonghen។ យ៉ាងណាមិញ ក្រុម​ភ្ញៀវ​ Norwich ក៏​បាន​ព្យាយាម​វាយ​បក​បាន​មួយ​គ្រាប់​ ទាត់​ចូល​ដោយ​កីឡាករ Josip Drmic។

បន្ថែម​១៥​នាទី​ពីរ​ដង​ក្រុម​ទាំង​ពីរ​នៅ​តែ​រក្សា​លទ្ធផល ១-១ ដូច្នេះ​ត្រូវ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី។ ជា​រឿង​អស្ចារ្យ​អ្នក​ចាំ​ទី Tim Krul របស់ Norwich អាច​សង្គ្រោះ​បាល់​ប៉េណាល់ទី​ដល់​ទៅ​២​គ្រាប់។ លទ្ធផល​ចុងក្រោយ​ក្រុម​រហស្សនាម​ចាប់​លឿង​បាន​យក​ឈ្នះ​បាល់​ប៉េណាល់ទី ៣-២៕

អត្ថបទ៖ ហេង សុធារិទ្ធិ