Perfect 10 ប្រកាស​ពី​គម្រោង​ថ្មីមួយ ល្អបំផុត​សម្រាប់​អ្នកប្រឡូក​ក្នុងអាជីព Modeling

  • 2020-03-06 02:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Phatry Derek Pan ស្ថាបនិក​ទីភ្នាក់ងារ​ម៉ូដែល Perfect 10 បាន​ប្រកាស​បើក​គំរោង Models Directory ពីថ្ងៃនេះតទៅ ក្នុង​គោល​បំណង​ផ្ដល់ប្រយោជន៍​ដល់អ្នកប្រឡូក​ក្នុង​អាជីព​ម៉ូឌែល​​នៅ​កម្ពុជា។ លោកបានប្រកាស​ឲ្យដឹងយ៉ាងដូច្នេះ នៅក្នុង​កម្មវិធី "Industry Night” ដែល​ជា​កម្មវិធី​ជួបជា​តារា​ម៉ូឌែល​ចាស់ថ្មី កាលពីថ្ងៃទី២៩ ខែកុម្ភៈ​កន្លងទៅ នៅ "Fizz Bar”។

លោក Phatry Derek Pan ស្ថាបនិក​ទីភ្នាក់ងារ​ម៉ូដែល Perfect 10 ក្នុង​កម្មវិធី "Industry Night”

លោក Phatry បានបញ្ជាក់ថា Models Directory គឺជា Database មួយ ដែល​បង្កើ​តឡើង​ដើម្បី​ប្រមូលផ្ដុំ​អ្នកស្រលាញ់​វិស័យ​ម៉ូដែល ឬសម្ដែង ដើម្បី​ជួយ​រក​ការងារ​ឲ្យ​ពួកគេ​។ លោកថាតាមគំរោង គឺលោកចង់បាន ២៥០នាក់ ហើយបច្ចុប្បន្ន គឺមាន​ ២៧នាក់ហើយ ដែលបាន​ចុះឈ្មោះ។

បុរស​អនិកជន​ខ្មែរ​អាមេរិករូបនេះ បានបន្ថែមទៀតថា លោក​ស្វាគមន៍​ទាំងអស់ មិនថាខ្មែរ ឬបរទេស មិនថា​ម៉ូដែល​នៅ​ក្នុង Agency ណាមួយ ឬម៉ូដែល​ មិន​ទាន់​មានបទពិសោធន៍ ក៏អាច​ចុះឈ្មោះបានដែរ។ តាមរយៈ​ Models Directory នេះ លោក​នឹង​អាច​ដឹង​ថាម៉ូដែល​រូបណា ត្រូវ​នឹង​ការងារ​ណា ហើយ​លោក​នឹង​ទាក់ទង​នៅពេល​មាន​ការងារ​ដែល​ត្រូវនឹង​តារា​ម៉ូដែល​​ណាមួយ។

ដើម្បី​ចុះឈ្មោះ​ក្នុង Models Directory សូម​ចុចត្រង់នេះ

ខាងក្រោមនេះ ជាទិដ្ឋភាពមួយចំនួន​នៃ​កម្មវិធី "Industry Night” ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៦០នាក់៖

អត្ថបទពេញនិយម