ដល់​វេន នាយ ចឺម ឡើង​វេទិកា Pleng Session ម្ដង​ហើយព្រលប់​នេះ​ហើយ!

  • 2020-03-10 03:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​តារា​ចម្រៀង​ល្បី​ៗ​ក្នុង​ចិត្ត​យុវវ័យ​ជា​ច្រើន​រូប បាន​ចេញ​មុខ​បន្តបន្ទាប់ ឥឡូវ​នេះ ដល់​វេន​នាយ ចឺម ឡើង​វេទិកា Pleng Session by sabay ម្ដង​ហើយ​នៅ​ព្រលប់​ថ្ងៃ​ទី១០ មីនា ២០២០។

Pleng Sessions by Sabay គឺ​ជា​កម្មវិធី​ជួបជុំ​សិល្បករ​សិល្បការិនី​ល្បី​ៗ ដែល​ពួក​គេ​នឹង​នាំ​អារម្មណ៍​របស់​លោក​អ្នក​រីករាយ​ជាមួយ​តន្ត្រី​ដ៏​សែន​ពិរោះ​ៗ។ នាយ ចឺម នឹង​ចូល​ខ្លួន​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ក្នុង​កម្មវិធី​នេះ​បន្ត ក្នុង​តាម​ព័ត៌មាន​នាយ មាន​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ជា​ច្រើន​បទ សម្រាប់​យក​បំពេ​អារម្មណ៍​ប្រិយមិត្ត​អ្នក​គាំទ្រ​ផង។ យ៉ាង​ណា មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​បទ​ណា​ខ្លះ​ដែល តារា​ចម្រៀង​សាន់ដេរ​ត្រូវ​លើក​យក​មក​ច្រៀង​នោះ​ទេ។

ទោះ​បែប​នេះ​ក្ដី គេ​ជឿ​ថា​បទ "ហេតុ​កុហក​បង​ថា​គ្មាន​សង្សារ" ដែល​បរិយាយ​ពី​សាច់​រឿង​ដែល​លោក​បាន​ជួប​ពិត​នៅ​លើ​ទឹក​ដី​ខេត្ត​ប៉ៃលិន ទំនង​ជា​បទ​មួយ​ក្នុង​ចំណោម​នោះ ព្រោះ​ជា​បទ​ដ៏​ល្បី​មួយ​របស់​លោក។ ព្រឹត្តិការណ៍​បង្ហាញ​ពី​ទេពកោសល្យ​នាយ ចឺម​នេះ មាន​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Smart និង​ការ​សហការ​ជាមួយ​សណ្ឋាគារ Sun & Moon។

តាម​កម្មវិធី ការ​សម្ដែង​របស់ អតីត​តារា​កំប្លែង នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៧៖០០ ដល់​ម៉ោង ១០៖០០យប់។ កុំភ្លេច​ចូល​រួម​កម្សាន្ត​ជាមួយ​នាយ ចឺម ទាំង​អស់​គ្នា!

អត្ថបទ៖ ស៊ុន ហួត

អត្ថបទពេញនិយម