ធ្លាយព័ត៌មាន ទិត្យ វិច្ឆិកា ជំពាក់ប្រាក់ថ្លៃ ជួសជុលឡាន ច្រើនលើក មិនព្រមសង
- 2020-03-10 06:00:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយព័ត៌មាន ទិត្យ វិច្ឆិកា ជំពាក់ប្រាក់ថ្លៃ ជួសជុលឡាន ច្រើនលើក មិនព្រមសង
ចន្លោះមិនឃើញ
ប៉ុន្មាននាទីមុននេះ យានដ្ឋានជួសជុលក្នុងស្រុកមួយ បានបង្ហោះរូប អតីតតារាចម្រៀង លោក ទិត្យ វិច្ឆិកា ជាសាធារណៈដោយចោទប្រកាន់ទៅលើ តារាចម្រៀងរូបនេះថា បានជំពាក់ប្រាក់ជាថ្លៃជួសជុលរថយន្ត រហូតជាង១ពាន់ដុល្លារ មិនព្រមសង។
តាមការបញ្ជាក់ពីផេកផ្លូវការ ” CAM Auto Repair យានដ្ឋាន ខេម" នោះ បានរៀបរាប់ឲ្យដឹងថា អតីតតារាចម្រៀងផលិតកម្ម រ៉ក់ រូបនេះ បានយករថយន្តទៅជួសជុលរហូតដល់ទៅ៣លើក ជុំពាក់ប្រាក់ខ្លួនមិនព្រមទូទាត់ឲ្យខ្លួន ដោយសន្យាថា ឲ្យថ្ងៃនេះថ្ងៃនោះជាច្រើនលើក ដែលសរុបជាទឹកប្រាក់មានរហូតដល់ទៅ $1,146 ឯណោះ។
"សូមលោក ទិត្យ វិច្ឆិកា ជំពាក់លុយធ្វើឡាន លើកទី១ $ 820 ( 22/02/2016) លើកទី២ $ 206 ( 04/03/2016) លើកទី៣ $ 120 ( 21/03/2016) សរុប $1,146។មកទូទាត់ថ្លៃជួសជុលដែលជំពាក់ ហើយបានសន្យាច្រើនដង មិនព្រមសងរហូត ដល់ពេលនេះ។)
ជុំវិញការចោទប្រកាន់ខាងលើនេះ មិនអាចទាក់ទៅលោក ទិត្យ វិច្ឆិកា បាននៅឡើយទេ ដោយទូរសព្ទដែលលោកធ្លាប់ប្រើកន្លងមកនោះ ខលមិនចូលឡើយ៕