ការប្រកួតរវាង Barca និង Napoli នៅពេលខាងមុខនេះ នឹងធ្វើឡើងដោយគ្មានអ្នកគាំទ្រចូលរួមទេ
- 2020-03-10 11:32:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតរវាង Barca និង Napoli នៅពេលខាងមុខនេះ នឹងធ្វើឡើងដោយគ្មានអ្នកគាំទ្រចូលរួមទេ
ចន្លោះមិនឃើញ
ការប្រកួតរវាងក្លឹប Barcelona និងក្លឹប Napoli ក្នុងក្របខ័ណ្ឌ UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយក្នុងប្រទេសអេស្ប៉ាញ នឹងត្រូវប្រព្រឹត្តឡើងដោយ មិនឲ្យអ្នកគាំទ្រក្លឹបទាំងសងខាងនេះចូលរួមដោយផ្ទាល់ទេ បើតាមការចុះផ្សាយរបស់ក្លឹប Barcelona។
ការប្រកួតមិនបើចំហនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរវាងក្លឹប Barcelona និងរដ្ឋាភិបាលស្វ័យចល័តកាតាឡាន់កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។
នៅក្នុងប្រទេសអេស្ប៉ាញ ចំនួនអ្នកឆ្លងជំងឺកូរ៉ូណានេះ កំពុងតែកើនឡើងជាលំដាប់ ដោយមកទល់នឹងពេលមានចំនួន ៩១១ករណីហើយដែលកើតឡើងនៅក្នុងប្រទេសនេះ។
ក្លឹប Barcelona នឹងត្រូវតទល់នឹងក្លឹប Napoli ក្នុងក្របខ័ណ្ឌ UEFA Champions League វគ្គ ១៦ក្រុមចុងនៅថ្ងៃទី ១៨ខែមីនាខាងមុខនេះ៕