ក្រុមហ៊ុនដឹកជញ្ជូនដោយស្វ័យប្រវត្តិកំពុងត្រូវប៉ាន់នៅចិន ចំពេលកំពុងកើតមានវីរុសកូរ៉ូណា

  • 2020-03-11 06:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈមេរោគកូរ៉ូណាកំពុងប៉ះពាល់ក្រុមហ៊ុនជាច្រើននៅប្រទេសចិន ក្រុមហ៊ុនថ្មីថ្មោងមួយកំពុងជោគជ័យដោយសារតែជំងឺនេះទៅវិញ។

ក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនគ្មានអ្នកបើកបរ Neolix មានតម្រូវការកើនឡើងយ៉ាងខ្លាំងដោយសារវាជួយកាត់បន្ថយការប៉ះពាល់រវាងមនុស្សនិងជួយបំពេញគ្រាកំពុងខ្វះខាតកម្លាំងពលកម្ម ព្រោះកម្មករនិយោជិតភាគច្រើននៅក្នុងប្រទេសនេះត្រូវបានដាក់នៅដាច់ដោយឡែក។

រថយន្ដបើកដោយស្វយ័តកំពុងត្រូវបានប្រើដើម្បីចែកចាយគ្រឿងផ្គត់ផ្គង់ថ្នាំពេទ្យ លាងសម្អាតមេរោគតាមដងផ្លូវ និង ចែកចាយស្បៀងអាហារដល់ប្រជាជន ដែលកំពុងស្ថិតនៅក្នុងតំបន់ផ្ទុះជំងឺនេះ។

ស្ថាបនិកលោក យូ អ៊ីនយួន និយាយនៅក្នុងបទសម្ភាសន៍ជាមួយវេបសាយ Bloomberg ថា ក្រុមហ៊ុនថ្មីថ្មោងរបស់គាត់បានបញ្ជាផលិតយានយន្តស្វ័យប្រវត្តិជាង ២០០ គ្រឿងក្នុងរយៈពេល ២ ខែកន្លងមកនេះ ហើយមុននោះក្រុមហ៊ុនបានផលិតរថយន្តបានតែ ១២៥ គ្រឿងប៉ុណ្ណោះចាប់តាំងពីខែឧសភាឆ្នាំមុន។

រថយន្តវ៉ានខ្នាតតូច ដែលជាមនុស្សយន្តកង់បួនបំពាក់ជាមួយទ្រុងផ្ទុកអីវ៉ាន់ គឺមានសមត្ថភាពកាច់ចង្កូតបើកបរដោយខ្លួនវា ដោយមិនចាំបាច់ពឹងមនុស្សទេ៕

អត្ថបទ៖ សុខហេង