ទីបំផុត Bo Young ព្រម​ទម្លាយថា​លួច​មាន​កូនចិត្តលើ Hyung Sik ហើយ

  • 2020-03-11 09:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ស្រី​ក្នុង​រឿង​ «Strong Woman Do Bong Soon» Park Bo Young បាន​ទម្លាយ​អារម្មណ៍​ពិត​ហើយ​ថា​ នាង​មាន​កូន​ចិត្ត​លួច​គិត​ពី​ Park Sik តួ​ប្រុស​ដែល​សម្ដែង​ជា​ដៃគូ​ជាមួយ​នាង​ក្នុង​រឿង​នេះ។

ស្ថិត​ក្នុង​បទ​សម្ភាស​មួយ​ Park Bo Young បាន​បកស្រាយ​ដា​ នាង​តែង​លួច​ចាប់អារម្មណ៍​លើ Park Hyung Sik តាំងតែ​ចេញ​មុខ​ដំបូង​ជាក្រុម ZE:A ម្ល៉េះ៖ «ខ្ញុំ​តែង​លួច​សម្លឹង​ Hyung Sik តាំង​ពី​គាត់​នៅ​ចា​តារាចម្រៀង​ក្នុង​ក្រុម​ ZE:A។ ខ្ញុំ​ស្គាល់​​បទ​ចម្រៀង​ និងស្រលាញ់​ចេញពីចិត្ត ហើយ Hyung Sik វិញ​ក៏​តែង​តែ​សួរ​ខ្ញុំ​លេងៗ ដោយ​ចង់​ដឹង​ថា​ខ្ញុំ​ស្គាល់​បទ​របស់​គាត់​កម្រិត​ណា»។

តារា​ស្រី​រូប​នេះ​ទម្លាយ​ជា​កម្រ​ថា​ Park Hyung Sik ឧស្សាហ៍ធ្វើ​ឲ្យ​បេះ​ដូង​របស់​នាង​លោត​ញាប់ខុសធម្មតាណាស់ ពេល​ទំនេរ​ពីការថត។

ដឹង​ពីអារម្មណ៍​ពិតរបស់​ Bo Young ដូចនេះ​មិន​មែន​បានន័យ​ថា​នាង​គិត​តែឯង​ទេ ព្រោះ​ថា​ Park Hyung Sik ឯណោះ​វិញ​ក៏​ធ្លាប់ទម្លាយ​ពី​អារម្មណ៍​ពិត​ចំពោះ​ Park Bo Young ដែរ​ថា​ លោក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នាង​ ពេល​ថត​រឿង​ជាមួយគ្នា​ ជាពិសេសពេល​មាន​​ត្រង់​ឈុត​ថើប​ម្ដងៗ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី