អ្នកស្រី នុត រត្ថា៖ ប្រកាន់ខ្ជាប់ពាក្យស្មោះត្រង់ និងយកការឈឺចាប់ធ្វើដើមទុនរហូតជោគជ័យដល់សព្វថ្ងៃ
- 2020-03-16 03:39:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រី នុត រត្ថា៖ ប្រកាន់ខ្ជាប់ពាក្យស្មោះត្រង់ និងយកការឈឺចាប់ធ្វើដើមទុនរហូតជោគជ័យដល់សព្វថ្ងៃ
ចន្លោះមិនឃើញ
នៅក្នុងនិយមន័យភាពជោគជ័យ គឺអាស្រ័យទៅលើបុគ្គលរៀងៗខ្លួន និងការដាក់គោលបំណង គោលដៅ ដើម្បីសម្រេចបាន។ អ្វីដែលនៅពីក្រោយភាពជោគជ័យរបស់អ្នកស្រី នុត រត្ថា អគ្គនាយិកាក្រុមរៀបចំកម្មវិធីរំដួល គឺការប្រកាន់យកភាពស្មោះត្រង់ និងយកការឈឺចាប់ ក្លាយទៅជាកម្លាំងចិត្ត នាំឲ្យជោគជ័យ។
តាមរយៈកម្មវិធី «កៅអីក្ដៅ» របស់ Sabay កន្លងមក អ្នកស្រី នុត រត្ថា បានចែករំលែកនូវបទពិសោធណ៍ជីវិតជាច្រើន និងទស្សនទានធ្វើឲ្យជីវិតជោគជ័យលើអាជីវកម្ម និងផ្ដល់នូវគំនិតវិជ្ជមានសម្រាប់ស្រ្តី។ តាមរយៈកម្មវិធីនេះ អ្នកស្រី បង្ហើបប្រាប់ថា ការប្រកាន់យកភាពស្មោះត្រង់ និងការឈឺចាប់កាលពីកន្លងមក ធ្វើឲ្យអ្នកស្រិ ប្រឹងប្រែងធ្វើការ រកស៊ី រហូតក្លាយជាអ្នកគ្រប់គ្រង និងមានក្រុមហ៊ុន សរុបចំនួន ៦ក្នុងដៃ។
អ្នកស្រីបានរំលឹកការឈឺចាប់នោះថា មានពេលមួយអ្នកស្រីបានដាក់ពាក្យទៅធ្វើការឲ្យគេ ហើយធ្វើការបានត្រឹមតែ ១០ ថ្ងៃ ត្រូវបានគេបញ្ឈប់ពីការងារ ប៉ុន្ដែមិនបានផ្ដល់នូវហេតុផលសមរម្យមួយសោះ តែទំនងជាការមិនជឿលើសមត្ថភាព។ នៅត្រង់នេះ ធ្វើឲ្យអ្នកស្រីចងចាំមិនភ្លេច បង្កើតការឈឺចាប់ ក្លាយទៅជាការប្រឹងប្រែង រហូតមកដល់សព្វថ្ងៃ។
ទាក់ទិននឹងហេតុការណ៍ខាងលើ អ្នកស្រី មានក្ដីប្រាថ្នាមួយចង់ជួបអ្នកគ្រប់គ្រង ដែលធ្លាប់បញ្ឈប់នាង ដើម្បីចង់ពីចម្លើយពិតប្រាកដមួយ តើហេតុអ្វីបានជាបញ្ឈប់នាង ខណៈមិនទាន់ពិនិត្យពីការងារនាងឲ្យបានច្បាស់លាស់នៅឡើយ។ ទន្ទឹមនឹងរឿងឈឺចាប់នេះ រឿងមួយទៀត ដែលធ្វើឲ្យជីវកម្មរបស់នាងជោគជ័យដែរនោះ គឺពាក្យថា «ស្មោះត្រង់»។
អ្នកស្រីបានផ្តាំផ្ញើទៅកាន់ស្រ្តីទូទៅ ប្រសិនបើស្រ្តីចង់បានភាពជោគជ័យគឺត្រូវតែធ្វើទៅតាមដំណាក់កាល ដៅគោលដៅនៃភាពជោគជ័យឱ្យខ្លួនឯង ហើយប្រសិនបើយើងកំពុងធ្វើការ រឺប្រកបអជីវកម្មក៏ដោយ ប្រសិនបើជាបុគ្គលិកគេ គឺត្រូវតែជាបុគ្គលិក ដែលឆ្នើម ដែលពូកែ ជាមនុស្សដែលក្រុមហ៊ុនមិនអាចខ្វះបាន ចេះការងារច្រើនហើយចេះច្បាស់លាស់ នេះជោគជ័យមួយក្នុងក្រុមហ៊ុន ហើយក្រុមហ៊ុនដែលជោគជ័យបានគឺក្រុមហ៊ុនដែលមានបុគ្គលិកល្អ បុគ្គលិកខ្លាំង។ ចំណុចចុងក្រោយដែលអ្នកស្រីនុតរត្ថាចង់ផ្តាំទៅគ្រប់មនុស្សទូទៅគឺ នៅពីក្រោយភាពជោគជ័យ សំខាន់គឺភាពស្មោះត្រង់ ។
**សូមទស្សនាវីដេអូ នៅក្នុងកម្មវិធី «កៅអីក្ដៅ»