Samsung កំពុងសំងំផលិត Sensor កាមេរ៉ាទំហំ ១៥០MP ឲ្យក្រុមហ៊ុននេះប្រើមុនគេ

  • 2020-03-17 02:01:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ប្រហែល​ជា​កំពុង​អភិវឌ្ឍន៍​ Sensor ថ្មី​មាន​ទំហំ ១៥០MP សម្រាប់​ពពួក​​ទូរសព្ទ Flagship។ នេះ​បើ​ផ្អែក​តាម​ពាក្យ​ចចាមអារ៉ាម​ចែក​រំលែក​តាម​រយៈ​គណនី Twitter ឈ្មោះ @Kuma_Sleepy។

ប្រភព​ខាង​លើ​អះអាង​ថា​ Sensor ថ្មី​នឹង​មាន​ទំហំ​ប្រហែល ១ អ៊ីញ និង​មាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ Nonacell ដូច​ដែល​មាន​បំពាក់​លើ Sensor ISOCELL Bright HM1 ប្រើ​លើ Galaxy S20 Ultra។ Xiaomi នឹង​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​នឹង​បាន​ប្រើ​ Sensor ទំហំ ១៥០MP លើ​ស្មាតហ្វូន​ដែល​គ្រោង​ប្រកាស​ចេញ​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០២០។ ក្រុមហ៊ុន​ដទៃ​ទៀត​ដូច​ជា​ OPPO និង vivo នឹង​ប្រើ​ Sensor នេះ​នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២១។ ​Sensor ទំហំ ១៥០MP នេះ​នឹង​ត្រូវ​ប្រើ​ជា​មួយ​បន្ទះ​ឈីប​ Qualcomm Snapdragon 875។

ដោយ​សារ​ Sensor នេះ​នឹង​ប្រើ​បច្ចេកវិទ្យា​ Nonacell នោះ​វា​អាច​នឹង​ប្រើ​វិធី​សាស្ត្រ​​បញ្ចូល​គ្រាប់​ភីកសែល​ចំនួន ៩ ចូល​គ្នា​ ដើម្បី​ឲ្យ​ពន្លឺ​ស្រូប​ចូល​បាន​ល្អ។ ហើយ​​ដោយ​មាន Sensor ទំហំ ១៥០MP នោះ​រូប​ភាព​សម្រេច​ចុង​ក្រោយ​នឹង​មាន​ទំហំ​ប្រហែល ១៦MP ដូច​ Sensor លើ Galaxy S20 Ultra ដែល​អាច​ផលិត​រូបភាព​ទំហំ ១២MP៕

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង