ក្លឹប Chelsea ចង់បាន​​ខ្សែ​ប្រយុទ្ធ Dembele របស់ Lyon

  • 2020-03-17 08:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea បាន​បង្វែរ​ការ​ចាប់​អារម្មណ៍ និង​ចង់​បាន​​ខ្សែ​ប្រយុទ្ធ Moussa Dembe របស់​ Lyon ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​នា​រដូវ​ក្ដៅ​ខាង​មុខ (អំឡុងខែមិថុនា)។

ខ្សែ​ប្រយុទ្ធ Moussa Dembe របស់​ Lyon

យោងតាម​ការ​រាយការណ៍​របស់ The Athletic ក្រុម​តោខៀវ​ពិត​ជា​ចង់​បាន​ Debele ដែល​រក​បាន​១៦​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២៧​ប្រកួត​នៅ Ligue 1 មក​ចូល​រួម​ជាមួយ​ក្លឹប​ណាស់។ ​

Chelsea ចង់​បន្ថែម​ធនធាន​ប្រយុទ្ធ​របស់​ពួកគេ ខណៈ​កុងត្រា​របស់ Olivier Giroud នឹង​អស់​នៅ​រដូវ​ក្ដៅ​ខាងមុខដែរ។ ចំណែក Tammy Abraham ដែល​រក​​បាន​១៣​គ្រាប់​នៅ Premier League ក្នុង​រដូវ​កាល​នេះ កំពុង​មាន​បញ្ហា​របួស ដូច្នេះ​ការ​បម្រុង​កីឡាករ​ទុក​ គឺ​ជា​រឿង​មួយ​ដែល​ក្លឹប​ត្រូវ​ធ្វើ។

កីឡាករ​​បារាំង​វ័យ​២៣​ឆ្នាំ បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ឈុត​ធំ​ជាមួយ​ក្លឹប Fulham មុន​ចេញ​ទៅ​ Celtic និង​ចុង​ក្រោយ​ក្លឹប Lyon ក្នុង​ឆ្នាំ​២០១៨។

ពីមុន​ក្រុម​ជើង​ឯក Premier League ៦​សម័យ​កាល Chelsea បាន​ដាក់​ការ​ចាប់​​អារម្មណ៍​លើ​​ខ្សែ​ប្រយុទ្ធ Timo Werner របស់ RB Leipzig ប៉ុន្តែ​ត្រូវ​ក្លឹប​ធំ Liverpool កំពុង​ប្រជែង​យក ខណៈ​តម្លៃ​ខ្លួន​របស់​កីឡាករ​រូប​នេះ អាច​នឹង​កើន​ឡើង​​ខ្ពស់ ​ប៉ះពាល់​ដល់​កញ្ចប់​ថវិកា មាន​ចំនួន​កំណត់​របស់ Chelsea។ ដូច្នេះ​ទើប​ងាក​មក​​ចាប់​អារម្មណ៍ អតីតកីឡាករជម្រើសជាតិបារាំង U21 Dembele ជំនួសវិញ។ ​ បច្ចុប្បន្នក្រុម​តោខៀវ Chelsea ស្ថិត​នៅ​លេខ​៤​ក្នុង​តារាង​ពិន្ទុ Premier League ប៉ុន្តែ​អ្នកចាត់ការទូទៅក្រុម Frank Lampard ជឿជាក់​ណាស់​ថា ក្រុម​របស់​លោកខ្លាំង​គ្រប់គ្រាន់​សម្រាប់​រដូវ​កាល​ក្រោយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី