សេដ្ឋីខ្មែរ-អាមេរិកល្បីឈ្មោះ បញ្ជាក់ជំហរ បោះទុនរាប់សិបម៉ឺនដុល្លារចូលក្នុងវិស័យភាពយន្ត
- 2020-03-18 03:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីខ្មែរ-អាមេរិកល្បីឈ្មោះ បញ្ជាក់ជំហរ បោះទុនរាប់សិបម៉ឺនដុល្លារចូលក្នុងវិស័យភាពយន្ត
ចន្លោះមិនឃើញ
លោក តឹក ង៉ូយ ដែលសាធារណជនមួយចំនួនហៅគាត់ថា "ស្តេចនំដូណាត់" សេដ្ឋីខ្មែរ-អាមេរិកល្បីឈ្មោះមួយរូប មួយរយៈចុងក្រោយនេះឃើញមានសកម្មភាពក្នុងវិស័យភាពយន្តជាខ្លាំង ក្នុងនោះលោកបានចំណាយប្រាក់រាប់សិបម៉ឺនដុល្លារក្នុងការថតភាពយន្ត ក៏ដូចជាដើរតួ សម្ដែងភាពយន្តដោយខ្លួនឯងតែម្ដង។
ស្តេចនំដូណាត់ ល្បីឈ្មោះរូបនេះ បានបញ្ជាក់ថា មានហេតុផល៣ នាំឲ្យលោកដែលមាននាទីជាអ្នកនយោបាយ ងាកមកចាប់យក វិស័យភាពយន្តនេះ។ ទី១/ លោកចង់រួមចំណែកលើកស្ទួយវប្បធម៌ ព្រលឹងជាតិ ពិសេសគឺ ក្បាច់គុនល្បុក្កតោ។
ទី២/ដើម្បីឆ្លើយតបតាមការអំពាវនាវ រដ្ឋាភិបាលជុំវិញ ក្បាច់គុនល្បុក្កតោ ក្នុងការស្នើបញ្ចូលជាបេតិកភណ្ឌពិភពលោក។
ទី៣/ ចង់លើស្ទួយពី ឧស្សាហកម្មភាពយន្ត ឲ្យទទួលបានភាពល្បីសម័យសង្គមរាស្ត្រនិយមឡើងវិញ ជាមួយនឹងការផលភាពយន្តជាបន្តបន្ទាប់ ជាមួយនឹងគុណភាព។ លោកថា កាលសម័យមុន ប្រទេសកម្ពុជាយើង មានមនុស្សត្រឹមតែ៧ទៅ៨ លាននាក់តែ ប៉ុន្តែបើនិយាយពីកុនខ្មែរ គឺល្បីរន្ទឺ ដូចជា រឿង "អកលាទ្រនំ" រឿង "ពស់កេងកង" ជាដើមប៉ុន្តែបើងាកមកមើលសម័យបច្ចុប្បន្នវិញ កម្ពុជាយើងមានប្រជាជន១៦ ទី១៧ លាននាក់ ប៉ុន្តែវិស័យកុន ហាក់មិនទាន់ទទួលការចាប់អារម្មណ៍ខ្លាំងឡើយ។
បច្ចុប្បន្នស្តេចនំដូណាត់ ដែលប្រជាជនខ្មែរនៅស្រុកអាមេរិកស្គាល់យ៉ាងច្បាស់នេះ ទើបតែ បានបោះទុនរហូតដល់ទៅ១០ម៉ឺនដុល្លារ ក្នុងការផលិតភាពយន្តខ្នាតធំមួយមានចំណងជើងថា "ព្រលឹងល្បុក្កតោ"។ ភាពយន្តមួយនេះនិពន្ធ និងដឹកនាំរឿងដោយ លោកគ្រូតាក្រមាមាស "សាន គឹមស៊ាន" ជាប្រភេទភាពយន្តខ្នាតធំ ដែលខ្លឹមសារសង្ខេបនៃសាច់រឿងទាំងមូលគឺ ឆ្លុះបញ្ចាំងពីរបៀបហ្វឹកហាត់គុណបុរាណ និងវិភាគពីចរិតមនុស្ស ដែលមិនអាច មើលតែសំបកក្រៅនោះទេ។
ការផលិតភាពយន្តនេះឡើង ចង់ឲ្យយុវជនជំនាន់ក្រោយបានស្គាល់ ពីក្បាច់គុនរបស់ខ្មែរ ដែលបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ ពិសេស ក្បាច់ល្បុក្កតោ នេះតែម្ដង។
តាមផែនការ "ព្រលឹងល្បុក្កតោ" នឹងចាក់ជូន ទស្សនិកជនទាំងអស់បានទស្សនា ចាប់ពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០នេះតទៅ នៅគ្រប់រោងភាពយន្តទាំងអស់ក្នុងប្រទេសកម្ពុជា។ ទទឹមគ្នានោះ ភាពយន្តមួយនេះក៏គ្រោងនឹងយកទៅដាក់លើទឹកដីអាមេរិកផងដែរ។
លោក បានបន្តថា លោកមានជំនាញខាងខ្សែភាពយន្តតិចតួចយ៉ាងណាក្តី លោកសូមកោតសរសើរ ដល់លោកគ្រូ គឹមស៊ាន ដែលពុះពារលើកតម្កើងក្បាច់គុនល្បុក្កតោរបស់ខ្មែរ។ លោកថា នេះហើយជាដួងព្រលឹងមួយរបស់ជាតិ យើង ដែលខ្មែរយើងគ្រប់គ្នាគួរយកលំនាំតាម ហើយនាំងគ្នាអភិរក្ស។
សម្រាប់ លោក តឹក ង៉ូយ រឿង "ព្រលឹងល្បុក្កតោ" មិនមែនជា ភាពយន្តលើកដំបូងដែល សេដ្ឋីខ្មែរ-អាមេរិករូបនេះបានរួមចំណែកផលិតឡើយ។ មានភាពយន្ត២ទៀតដែលលោកបានផលិត ក្នុងនោះមាន រឿង"ដើម្បីកូន" លោកបានចូលហ៊ុន៨០% រឿង" ស្ដេចនំដូណាត់" ផលិតកម្មល្បីឈ្មោះ នៅអាមេរិក ផលិតឡើង គ្រោងចាក់នៅហូលីហ្វូត ហើយឆាប់ៗខាងមុខនេះ លោក គ្រោងបោះទុនថតភាពយន្តមួយរឿងទៀត៕