ភ្ញាក់ផ្អើល! ឆ្កែឆ្លងវីរុសកូរ៉ូណាដំបូងគេលើលោក បានងាប់ហើយក្នុងទីក្រុងហុងកុង

  • 2020-03-18 05:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​មុន​ដំបូង​គេ​ក្នុង​ពិភពលោក បាន​ងាប់​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នៅ​ក្នុង​ទីក្រុង​ហុងកុង។

យោង​តាម​អាជ្ញាធរ​សត្វ​ចិញ្ចឹម​ហុងកុង​ឲ្យ​ដឹង​ថា សត្វ​ឆ្កែ​ប្រភេទ Pomeranian អាយុ ១៧​ឆ្នាំ ដែល​មាន​ម្ចាស់​ឆ្លង Covid-19 ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​អគារ​រដ្ឋាភិបាល​មួយ​ចាប់​តាំង​ពី​ថ្ងៃទី ២៦​ខែ​កុម្ភៈ​មក។ ក្នុង​អំឡុង​ពេល​ដាក់​ឲ្យ​នៅ​ដោយ​ឡែក សត្វ​ឆ្កែ​ត្រូវ​បាន​ធ្វើ​តេស្ដ​ចំនួន ៥​ដង​ហើយ​រក​ឃើញ​លទ្ធផល​វិជ្ជមាន​ទាំង ៥​ដង។ រហូត​មក​ដល់​ថ្ងៃ​ទី ១២ និង១៣​ខែ​មីនា សត្វ​ឆ្កែ​ត្រូវ​បាន​រក​ឃើញ​លទ្ធផល​អវិជ្ជមាន ហើយ​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​រស់​នៅ​ជាមួយ​ម្ចាស់​វិញ។

យ៉ាង​ណា​មិញ ក្រោយ​សត្វ​ឆ្កែ​នេះ​ងាប់ ម្ចាស់​វ័យ ៦០ឆ្នាំ​របស់​វា មិន​ព្រម​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​បើក​ការ​ស្រាវជ្រាវ​ជុំវិញ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​វា​ងាប់​នោះ​ទេ។ គួរ​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្ចាស់​ក៏​បាន​ឆ្លង​កូរ៉ូណាវីរុស​ផង​ដែរ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​ទី ៨​ខែ​មីនា៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី