ថៃរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ៣៥នាក់ នាំឲ្យចំនួនសរុបឡើងដល់ ២១២ករណី

  • 2020-03-18 08:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីត្រួតពិនិត្យជំងឺបាននិយាយថា ប្រទេសថៃរកឃើញមានករណីឆ្លងវីរុសកូរ៉ូណាថ្មី ចំនួន ៣៥ ករណីកាលពីថ្ងៃពុធ ទី១៨ ខែមីនា ដែលការរកឃើញសរុបគឺ ២១២ នាក់ទូទាំងប្រទេស។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានអ្នកស្លាប់ម្នាក់ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសដោយអ្នកជំងឺ ៤២ នាក់បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញខណៈ ១៦៩ នាក់កំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ។ លោក Suwannachai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបានប្រាប់សន្និសីទសារព័ត៌មានមួយថា ករណីកាលពីថ្ងៃពុធ ត្រូវ​បាន​ចែកចេញ​ជាពីរក្រុមដែលមួយទាក់ទងនឹងករណីមុនៗ និងមួយក្រុមទៀតមានទំនាក់ទំនងជាមួយក្រៅប្រទេស។

លោក Suwannachai បាននិយាយថាក្រុមមួយនៃ ២៩ ករណីរួមមាន ៤ ករណីពីកន្លែងកម្សាន្តនិង ១៣ ពីការប្រកួតប្រដាល់ដែលមានមនុស្សច្រើនក្នុងទីក្រុងបាងកក ខណៈ ១២ ករណីបានទាក់ទងជាមួយអ្នកជំងឺដែលមានជម្ងឺកូរ៉ូណា។ លោកបានបន្ថែមថាក្រុមទី ២ នៃករណីថ្មីចំនួន ៦ មាន​ម្នាក់ធ្វើដំណើរមកពីកម្ពុជា៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖​ Art