ទីផ្សារទូរសព្ទសកលលោក ដាំក្បាលចុះមិនធ្លាប់ជួប
- 2020-03-23 02:07:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីផ្សារទូរសព្ទសកលលោក ដាំក្បាលចុះមិនធ្លាប់ជួប
ចន្លោះមិនឃើញ
របាយការណ៍ថ្មីដែលបានមកពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Strategy Analytics បានឲ្យដឹងថាខែកុម្ភៈជាខែដែលចំនួនលក់ស្មាតហ្វូនធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់ជួប ដោយសារកូវីដ១៩។
ទិន្នន័យបានបង្ហាញថានៅទូទាំងសកលលោកចំនួនលក់ស្មាតហ្វូនគឺមានត្រឹម ៦១,៨ លានគ្រឿង ធ្លាក់ចុះ ៣៨% បើធៀបនឹងខែកុម្ភៈ ឆ្នាំ ២០១៩ ដែលលក់បាន ៩៩,២ លានគ្រឿង។ សម្រាប់ចំនួនលក់នៃក្រុមហ៊ុននីមួយៗមិនទាន់មានការបង្ហាញនោះទេ។
ជាមួយនឹងស្ថានភាពបច្ចុប្បន្ន ដែលកូវីដ១៩បន្តរីករាលដាលនៅលើសកលលោក អាចឲ្យគេរំពឹងបានថាខែមីនា នឹងជាខែអាក្រក់មួយទៀតក្នុងប្រវត្តិសាស្ត្រទីផ្សារស្មាតហ្វូន៕