S1Pro នៅតែបន្តវាយលុកទីផ្សារទូរសព្ទកម្ពុជា ដោយមានបន្ថែម Power Bank 10000 mAh

  • 2020-03-23 10:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ដែល​មាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន S1Pro ក្រុមហ៊ុន​ទូរសព្ទ​ដៃ vivo ដែល​ជា​ក្រុមហ៊ុន​ទូរសព្ទ​ឈាន​មុខ​គេ​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​បង្កើត​ឲ្យ​មាន​នូវ​ប្រូម៉ូសិន​ថ្មី​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២០ នេះ រហូតដល់ថ្ងៃទី ៣១ ខែមីនាខាងមុខ។

ក្រុមហ៊ុន vivo បានដឹង​ជា​លម្អិតថា រាល់​អតិថិជន​ដែល​អញ្ជើញ​មក​ជាវ​ទូរសព្ទ​ម៉ូដែល S1Pro ក្នុងរយៈពេល ១០ ថ្ងៃ​ខាង​លើនេះ នឹង​ទទួល​បាន​កាដូ​ធម្មតា ១ និង​កាដូ​ពិសេស​បន្ថែម​ទៀត គឺ Power Bank ដែល​មាន​ទំហំ​ដល់​ទៅ ១ ម៉ឺន មិល្លីអំពែម៉ោង (10000 mAh) ដែល​កម្មវិធី​នេះ​ធ្វើ​ឡើង ដើម្បី​អរគុណ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​មាន​ការ​ចាប់​អារម្មណ៍​លើ S1Pro ដែល​មាន​ពីរ​ពណ៌​សម្រាប់​អតិថិជន​ជ្រើស​រើស។

​ប្រូម៉ូសិន​នេះ​ធ្វើ​ឡើង​បន្ថែម បន្ទាប់​ពី​មាន​ប្រម៉ូសិន​ធំៗ​ចំនួន ២ ដង​កន្លង​មក​ហើយ ហើយ​ប្រម៉ូសិន​ទាំង​ពីរ​នោះ សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កោតសរសើរ។

ក្រុមហ៊ុន vivo បាន​បញ្ជាក់​ទៀតថា ក្រុម​ហ៊ុន​នឹង​បន្ត​បង្កើត​ប្រម៉ូសិនពិសេសៗ បន្ត​ទៀត ដរាបណា នៅ​តែ​មាន​ការ​សំណូមពរ​ពី​បណ្ដា​ម្ចាស់​ហាង និង​អតិថិជន​ផ្ទាល់ និង​សូម​ផ្ដាំ​ទៅ​អតិថិជន​ទាំងអស់ សូម​ចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន vivo ដើម្បីទទួលបាន​ព័ត៌មាន​លម្អិត និង​ព័ត៌មាន​ថ្មីៗ​អំពីប្រូម៉ូសិន៕

អត្ថបទពេញនិយម